• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៩ ព្រឹក

ចាប់ពីថ្ងៃទី21-31ខែសីហានេះសាំងធម្មតាឡើងថ្លៃ 100 រៀលត្រូវលក់តម្លៃ 4650 រៀលខណៈម៉ាស៊ូតតម្លៃដដែលលក់4700 រៀលក្នុង1លីត្រ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មព្រឹកថ្ងៃចន្ទទី 21ខែសីហាឆ្នាំ2023នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធន:នៅតាមស្ថានីយ៍នានានៅកម្ពុជាគិតចាប់ពីថ្ងៃទី21 ដល់ថ្ងៃទី31 ខែសីហាឆ្នាំ 2023 នេះសាំងឡើងថ្លៃ១០០រៀលខណៈប្រេងម៉ាស៊ូតតម្លៃដដែល។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ 4650 រៀលនិងម៉ាស៊ូតត្រូវលក់ 4700 រៀលក្នុង1លីត្រ។ ជាក់ស្តែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី31ខែសីហាឆ្នាំ 2023 នឹងត្រូវលក់ 4919រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតាEA92និង4969រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។ សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើង ថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវ ភាពរបស់ប្រជាជននិងដោយមានការរួមចំ ណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែននៅតែបន្តនិងសម្រេចបញ្ចុះ តម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន4 សេនដុល្លារដដែលនៅក្នុង1លីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ4650 រៀលនៅក្នុង1លីត្រនិងប្រេង ម៉ាស៊ូត 4700 រៀលនៅដដែលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ