• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤០ ព្រឹក

ឃាត់ខ្លួនជនជាតិវៀតណាម១០នាក់ ករណីគ្រឿងញៀនជាង៣គីឡូក្រាម និងរក្សាទុកអាវុធគ្រាប់រំសេវដោយខុសច្បាប់!

ខេត្តស្វាយរៀង៖ អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរះ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត

ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់គ្រឿងញៀន

និងរក្សាទុកអាវុធគ្រាប់រំសេវខុសច្បាប់ នៅចំណុចទីតាំងហាងខារ៉ាអូខេ(MDM.KTV)ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន១០នាក់ ស្រី០៣នាក់ ព្រមទាំងដកហូតវត្ថុតាងនៅទីតាំងខាងលើនេះរួមមាន: - ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ១៩៤៨,៩៥ក្រាម - ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ១៣៣២,៧៧ក្រាម - ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥១៧,០៦ក្រាម(សារធាតុញៀនសរុបទម្ងន់ ៣,៧៩៩.៣២Kg - ជញ្ជីងថ្លឹងថ្នាំញៀន ០២គ្រឿង - ទូរសព្ទ័ ០៩គ្រឿង - រថយន្ត ០២ គ្រឿង - អាវុធ ០៣ដើម (AKស្វាយបត់០១ដើម គ្រាប់ ១៧គ្រាប់/K59 ០១ដើម គ្រាប់០៤គ្រាប់/ឡុក០១ដើមគ្រាប់ ៥៤គ្រាប់)ព្រមទាំងឧបករណ៍ សម្ភារះពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ