• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៥ ព្រឹក

កម្លាំងប្រឆាំងការជួញដូរមនុស្ស​ឆ្លងដែន ចុះបង្ក្រាបករណីប៉ុនប៉ងនាំមនុស្សឆ្លងដែន យកទៅអោយគេរេីសធ្វេីប្រពន្ធនៅបរទេសដោយខុសច្បាប់

ភ្នំពេញ៖ តាមប្រភពព័ត៌មានពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង​ ១៣៖៤០នាទី​ ដោយអនុវត្តតាមបញ្ជាលោកជំទាវ​ ឧត្តមសេនីយ៍​ទោ​ សុឹម​ ផាណុំ​ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន លោកឧត្តមសេនីយ៍ត្រី កែវ​ ធា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សឆ្លងដែន​ បានចុះប្រតិបត្តិការបង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យ០២នាក់​

និងអន្តរាគមន៍ជួយជនរងគ្រោះ០៤នាក់​ សង្ស័យពាក់ព័ន្ធករណី​ ប៉ុនប៉ងនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (នាំជនរងគ្រោះទៅអោយគេរេីសធ្វេីប្រពន្ធនៅបរទេសដោយខុសច្បាប់)​ នៅចំណុចមុខវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបញ្ជូនជនពាក់ព័ន្ធ​ មកនាយកដ្ឋាន​ ដេីម្បីធ្វេីការសាកសួរ​តាមនីតិវិធី។​ ​បច្ចុប្បន្នជនសង្ស័យ​ទាំង០២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមនីតិវិធី។ ចំណែកជនរងគ្រោះ០៤នាក់​ ប្រគល់ជូន​ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​​។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ