• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៦ ព្រឹក

សួនសម្តេចក្រឡាហោមនិងវិមានឯករាជ្យកំពុងទាក់ទាញការ​ចាប់អារម្មណ៍ពីមហាជនយ៉ាងច្រើនកុះករ៖

ខេត្តបាត់ដំបង៖ បន្ទាប់ពីបានធ្វេីការសាងសង់រួចរាល់និងបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៦ខែ​សីហាឆ្នាំ២​០២៣កន្លងទៅក្រោមអធិប​តីភាពដ៏ខ្ពង់​ខ្ពស់សម្តេចក្រឡាហោម ស​ ខេង​ ឧបនាយករដ្ឋមន្រ្តីី​ រដ្ឋមន្រ្តីក្រសួមហា​ផ្ទៃ​ រួចមក​ សួនសម្តេចក្រឡាហោម​ និងវិមានឯករាជ្យដែលមានទីតាំងស្ថិត​នៅប្របមាត់ស្ទឹងសង្កែ​ ក្នុងស​ង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ កំពុងទាក់​ទាញនូវចំណាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ​ ជិត​ ឆ្ងាយ​ ក្មេង​ ចាស់​ ប្រុស​ ស្រី ភ្ញៀវជាតិ​ ភ្ញៀវអន្តរជាតិ​ អញ្ជេីញមកទស្សនាកំសាន្តពិសេស នៅពេលល្ងាច​ បន្ទាប់ពីទី​នោះត្រូវបានបេីកភ្លេីងចម្រុះព៌ណដ៏ ស្រស់ស្រទន់​ និងមានខ្យល់អា​កា​ស​បរិសុទ្ធល្អនា មា ត់ស្ទឹងសង្កែ​ ដដែលមានកំពស់ទឹកគួរជាទីគយគន់ ។

អ្វីដែលបានកត់សម្គាល់នោះគឺការធ្វេីចរាចរណ៍​ទៅ​ មក​ ជុំវិញបរិវេណ​នេះពីអ្នកបញ្ជាយាន​ នៅមិនទាន់យល់ពីការធ្វេីចរា​ចរ​ណ៍នៅឡេីយ​ ព្រោះជាទិសចរា​ចរណ៍ថ្មី​ ដែលទេីបដាក់ឱ្យដំណេីរការប្រេីប្រាស់​ ដែលកត្តានេះ​ គឺតម្រូវឱ្យមានវត្តមានរបស់មន្រ្តីន គរបាលចរាចរណ៍ស្ថិតនៅទីនោះជាប់ជាប្រ​ចាំ​ ដេីម្បីពន្យល់ណែនាំគាត់អំពីទិសដៅចរាចរណ៍ផងនិងរក្សាបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់​ សុខសុវត្ថិភាពជូនប្រ ជាពលរដ្ឋដែលមកកំសាន្តនៅទីនេះផង​ ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ