• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣៧ ល្ងាច

ស្លាប់6នាក់និង14នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ភ្នំពេញ÷យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យថឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី19ខែសីហាឆ្នាំ2023បណ្តាលឲ្យមនុស្សស្លាប់6នាក់របួសធ្ងន់8នាក់និងស្រាល 6 នាក់។ របាយការណ៍ដដែលបានបញ្ជាក់ថាគ្រោះ ថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 20 នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 10 លើកមានកត្តាល្បឿន2លើក,មិនគោរពសិទ្ទិ3លើក,មិនប្រកាន់ស្តាំ2លើក,បត់គ្រោះថ្នាក់2លើកនិងស្រវឹង1លើក។ ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរាចរ ណ៍អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំង អស់គ្នាចូលរួមគោរពច្បាប់ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ណាមួយជាយថាហេតុនិងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ