• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៤ ព្រឹក

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រ ជាជនសរុប16លាននាក់មាន 95,66%

ភ្នំពេញ÷ក្រសួងសុខាភិបាលបានបញ្ជាក់ ឲ្យដឹងថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-19គិតត្រឹមថ្ងៃទី19ខែសីហាឆ្នាំ2023÷ -លើប្រជាជនអាយុពី18ឆ្នាំឡើងមាន104,00%ធៀបជាមួយចំនួនប្រជាជនគោលដៅ10លាននាក់ -លើកុមារ-យុវវ័យអាយុពី12ឆ្នាំទៅក្រោម 18ឆ្នាំមាន101,38%ធៀបជាមួយចំនួនប្រ ជាជនគោលដៅ1,827,348 នាក់ -លើកុមារអាយុពី 6 ឆ្នាំដល់ក្រោម12ឆ្នាំមាន110,95%ធៀបជាមួយនឹងប្រជាគោល ដៅ1,897,382នាក់ -លើកុមារអាយុ 5 ឆ្នាំមាន 143,44%ធៀប ជាមួយនឹងប្រជាជនគោលដៅ304,317 នាក់ -លើកុមារអាយុ 3 ឆ្នាំដល់ក្រោម 5 ឆ្នាំមាន83,77%ធៀបជាមួយនឹងប្រជាជនគោលដៅ 610,730 នាក់ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រ ជាជនសរុប 16 លាននាក់មាន 95,66 % ក្រសួងសុខាភិបាលនៅថ្ងៃទី 20 ខែសីហា 2023 នេះបានចេញសេចក្តីប្រកាសព័ត៌ មានបញ្ជាក់ថាមិនមានអ្នកឆ្លងជំងឺកូវីដ-19 នោះទេខណៈអ្នកជាសះស្បើយក៏គ្មានដែរ។ សូមជម្រាបថាគិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី20 ខែសីហាឆ្នាំ 2023កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-19÷ សរុបចំនួន 138,940 នាក់,អ្នកជាសះ ស្បើយសរុបចំនួន135,884 នាក់,ស្លាប់សរុបចំនួន 3,056 នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ