• ច័ន្ទ ២៩ មេសា ២០២៤ ១០:១៩ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តជាបណ្តោះអាសន្នដើម្បីរៀបចំពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតីកាលទី៧

រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តជាបណ្តោះអាសន្នលើកំណាត់វិថី និងផ្លូវមួយចំនួននៅជុំវិញវិមានរដ្ឋសភា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីរៀបចំពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតីកាលទី៧ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី២២ ខែសីហា សម័យប្រជុំរដ្ឋសភាលើកទី១ នីតីកាលទី១នឹងបន្តធ្វើឡើងដើម្បីបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចេញនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ចំពោះកំណាត់វិថី និងផ្លូវ ដែលនឹងត្រូវបញ្ចៀសចរាចរនាពេលខាងមុខនេះរួមមាន៖

១-កំណាត់វិថីរដ្ឋសភា (ចាប់ពីរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត រហូតដល់ស្តុបស្ពានទូតរុស្ស៊ី),

២-កំណាត់វិថីសម្តេច ហេង សំរិន (ចាប់ពីវិថីសម្តេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា),

៣-កំណាត់ផ្លូវលេខ ៧៨ (ចាប់ពីវិថីសម្តេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា) ៤-និងកំណាត់ផ្លូវបើកថ្មី ហៅផ្លូវ JICA  (ចាប់ពីវិថីទន្លេតូចរហូតដល់វិថីរដ្ឋសភា)។ កំណាត់វិថី និងផ្លូវនេះនឹងបើកឱ្យមានចរាចរឡើងវិញជាធម្មតា បន្ទាប់ពីផុតរយៈពេលនៃបញ្ចៀសចរាចនេះ ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ