• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៦ ព្រឹក

ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ស្រី០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលព្រៃញី មានការចូលរួមពីមេភូមិ និងកម្លាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ស្រី០១នាក់ និងចាប់យកសម្ភារះវត្ថុតាងដូចខាងក្រោម: +ជនសង្ស័យ: ១.ឈ្មោះ ម សម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាម្ចាស់ផ្ទះ) ២.ឈ្មោះ ត កកដ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ៣.ឈ្មោះ ហ គល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។ ៤.ឈ្មោះ អ ធរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ។ ៥.ឈ្មោះ ធ ហង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពាលញែក០២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ +វត្ថុតាងចាប់យកបានរួមមាន: -ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន០១កំប្លេ -ថង់ផ្លាស្ទិចច្រកថ្នាំញៀនដែលជក់អស់មួយចំនួន -ដែកកេះចំនួន០១ដើម -ទូរស័ព្ទដៃចំនួន០៣គ្រឿង បច្ចុប្បន្នឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ រួមជាមួយវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនិតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ