• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១២ ព្រឹក

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីលែងត្រី ចម្រុះជាង ២០០០០ក្បាល នៅក្នុងបឹងតាកែវ ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្ដដា

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងខេត្ត លោកវរសេនីយ៍ឯក យូ អាល់វី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក កង អាណាន់ អភិបាលក្រុង លោក សៅ សុកល នាយកខណ្ឌរដ្ឋបាលជលផល ព្រមទាំង មន្រ្តីរាជការចំណុះរដ្ឋបាលក្រុង សង្កាត់ ភូមិ បានអញ្ជើញចូលរួមប្រលែងត្រី ចម្រុះ ចំនួន ២១០០០ក្បាល នៅបឹងតាកែវ ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្ដដា ២០២៣ ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានលើកឡើងថា ទិវាមច្ឆាជាតិនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់ នូវមនោសញ្ចេតនា ជាមួយ បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ និងបំផុសចលនា ប្រជាពលរដ្ឋ គ្រប់ៗរូប ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជន៍ត្រី ក៍ដូចជាវារីជាតិផ្សេងៗទៀត ឱ្យមាននៅក្នុងដែន ទឹកធម្មជាតិផង ព្រមទាំងបង្កើន ផលត្រី នៅតាមតំបន់ ដែលមិនជាប់ដែន នេសាទ ជាពិសេសនៅតាមតំបន់វាលទំនាប និងវាលស្រែ ក្នុងទូទាំងខេត្តតាកែវ ដើម្បីធានាឱ្យមានផលត្រីនៅតាម ទីជនបទ ឆ្ងាយដាច់ស្រយ៉ាល។ យោងតាមរបាយការណ៍របស់ លោក សៅ កុសល នាយកខណ្ឌរដ្ឋបាលជលផលខេត្ត បានឱ្យដឹងថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៣ នេះ ឯកឧត្តម អ៊ូច ភា

អភិបាលខេត្ត និងក្រុមការងារ បានប្រលែងកូនត្រីពូជ សរុបចំនួន ២១០០០ក្បាល មានដូចជា៖ ត្រីប្រា (ធំ) ចំនួន ៥០០០កូនត្រីឆ្អិន ១៦០០០កូន ត្រីព្រលូង ២០០កូន ត្រីកាហែ ៥០០កូន បង្កង ១០០ក្បាល ត្រីកន្ធ ៣គីឡូក្រាម ត្រីឆ្អិន ៥គីឡូក្រាម ដើម្បីប្រលែងចូលបឹងតាកែវ ដើម្បីបង្កើបង្កើនផលស្ដុកនៅក្នុងធម្មជាតិ ឱ្យកាន់តែសម្បូរណ៍កើនឡើងថែមទៀត និងប្រែក្លាយជាកន្លែងអភិរក្សត្រីពូជមួយកន្លែងក្នុងក្រុងដូនកែវ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ