• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤៦ ព្រឹក

អង្គការមិនមែនរដ្ឋាភិបាលស្នើឲ្យមានការយកពន្ធ500រៀលក្នុងបារីមួយកញ្ចប់

ភ្នំពេញ÷អង្គការមិនមែនរដ្ឋាភិបាលគាំទ្រសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូលដោយតម្រូវឲ្យម្ចាស់សហ គ្រាសដែលប្រកបអាជីវកម្មនាំចូលបារីឬចែកចាយបន្តបារីនាំចូលទាំងអស់អនុវត្តន៍លើតម្លៃបន្ថែមនិងស្នើសុំឲ្យមានការយកពន្ធបន្ថែម 500ក្នុងបារីមួយកញ្ចប់ដើម្បីកាត់ បន្ថយចំនួនអ្នកស្លាប់ដោយសារការជក់បារីនៅកម្ពុជា។ យោងតាមការស្រាវជ្រាវរបស់អង្គការសុខ ភាពពិភពលោកបានបង្ហាញថាប្រសិនបើកម្ពុជាយកពន្ធបន្ថែម 500 រៀលបារីមួយកញ្ចប់នឹងនាំឲ្យ÷តម្លៃបារី15%កាត់បន្ថយអ្នកជក់បារី30000នាក់នៅឆ្នាំបន្ទាប់,បង្ការអ្នកស្លាប់10000នាក់ក្នុងរយ:ពេល10ទៅ 15ឆ្នាំបន្ទាប់,កើនប្រាក់ចំណូលពន្ធរដ្ឋជាង 53លានដុល្លារសហរដ្ឋអាមេរិកក្នុង1ឆ្នាំ។

តាមរបាយការណ៍ស្រាវជ្រាវSeatca Tobacco Tax Index 2021។2.បង្ហា ញថាកម្ពុជាមានអត្រាពន្ធលើផលិតផលថ្នាំជក់កម្រិតទាបនៅឡើយដោយយកពន្ធត្រឹម25%សម្រាប់បារីក្នុងស្រុកនិង31,10 សម្រាប់បារីនាំចូលធៀបនឹងតម្លៃលក់រាយខណ:ប្រទេសថៃយកពន្ធរហូតដល់ 78,6%និងប្រទេសហ្វីលីពីនយកពន្ធ 71,32%។សូមបញ្ជាក់ថាការដំឡើងពន្ធថ្នាំជក់នឹងជួយឲ្យរដ្ឋទទួលបានប្រាក់ចំ ណូលពន្ធបន្ថែមហើយការដំឡើងពន្ធនេះនឹងជួយឲ្យអត្រាអ្នកជក់បារីថយចុះនិងបង្ការអ្នកស្លាប់ដោយសារការប្រើថ្នាំជក់។ នៅកម្ពុជាប្រជាពលរដ្ឋ 15000 នាក់បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្កដោយការប្រើថ្នាំជក់ហើយ33%នៃអ្នកស្លាបទាំងអស់កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ