• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤២ ព្រឹក

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបំភ្លឺព័ត៌មានទាក់ទងនឹងសត្វក្រពតខាំបុរសម្នាក់ចុះក្នុងទឹកនៅស្រុកសំឡូត​ ខេត្តបាត់ដំបង

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ ដំបង​មានកិត្តិយសសូម​គោ​រ​ពជម្រាបជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​និងអ្នកនិយ​មប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ នាប៉ុន្មា​នម៉ោងមុននេះថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣​ មានអ្នកប្រេីប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយរូបភាពជាឃ្លីបវីដេអូ​ និងចែកផ្សាយបន្តដោយក្នុងរូបភាពនិងសម្លេងនិយាយ​ ថាមានសត្វត្រី-ស៊ី-សា-ច់-ម-នុស្សចូលមកដល់ស្ទឹងក្រញូង​ នៃស្រុកសំឡូត។

ឃេីញរូបភាពនិងការផ្សព្វផ្សាយចែកចាយតៗគ្នាបែបនេះលោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានធ្វេីការទំនាក់ទំនងទៅលោកអធិការនគរ​បាលស្រុកសំឡូត​ គឺលោកវរសេនី​យ៍​ទោ​ ម៉ែន​ រីម​ ដេីម្បីបញ្ជាក់ពីបញ្ហានេះ។ នៅពេលនេះលោកអធិការនគរបាលស្រុកសំឡូត​ បានបញ្ជាក់ថាថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៣ វេលា​ម៉ោង ១៦​និង៣០នាទីនៅចំណុចដងស្ទឹងក្រញូងដែ​លស្ថិតនៅភូមិ តាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្ត បាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះសួន ចំរើន អាយុ ៦៣ ទីនៅបច្ចុប្បន្នក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំ​ឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈា-មហូរ​ ខណៈដែ​លគាត់ចុះទៅក្នុងទឹកស្ទឹងនោះ​ ជាមួយនេះតាមការ​ពិនិត្យរបស់គ្រូពេទ្យដែលព្យាបាលរបស​បានបង្ហាញថា​របួសនេះគឺត្រីក្រពតខាំ ដោយខាំចំសរសៃឈា-មទើបបណ្ដាលឱ្យមានឈា-មហូរច្រេីន​ តែ​មកដល់ពេលនេះស្ថានភាពជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ​ ។

ដូច្នេះការផ្សព្វផ្សាយដែលថា​ បុរសខាងលេីមានរបួសជេីងដោយសារ(​ត្រីស៊ី-សា-ច់-ម-នុ-ស្សខាំ)នោះគឺជារឿងពុំពិតឡេីយ​ ដែលសូមម្ចាស់គណនីធ្វេីការកែតម្រូវឡេីងវិញ​ និងសូមបងប្អូនកុំមានការភាន់ច្រឡំ។ សូមជម្រាបជូនថា​ នៅភូមិសាស្រ្ត​ ស្រុកសំឡូត​ នារដូវវស្សាក្នុងពេលដែលត្រីក្រពត​ ពងកូន​ នោះ​ តែងកេីត​ មានករណីត្រីក្រពតខាំ​ ចំពោះអ្នក​ចុះទៅក្នុងទឹកនៃទីកន្លែងខ្លះដែល​មានសត្វនេះរស់នៅ​ ជាក់ស្តែងកាល​ពីថ្ងៃទី២១ខែមេសាឆ្នាំ២០២០​ កន្លងទៅ​ក៏ធ្លាប់កេីតមានករណីនេះដែរ​នៅភូមិសាស្រ្តស្រុកសំឡូតមាន រ​បួ-សដៃនិងជេី-ងផង។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ