• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៥ ព្រឹក

រយៈពេល 7 ខែឆ្នាំនេះអគ្គនាយកដ្ឋានពន្ធ ដារប្រមូលចំណូលពន្ធបានជាង2,3ពាន់លានដុល្លារ

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា÷នៅក្នុងរយៈ ពេល7 ខែឆ្នាំ 2023 នេះការប្រមូលចំណូ លប្រភេទពន្ធ-អាករគ្រប់ប្រភេទបានចំនួនជាង9367ប៊ីលានរៀលត្រូវប្រមាណជាង2 312លានដុល្លារស្មើជាង64%នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2023។ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញថានៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលប្រចាំខែកក្កដានិងរយ:ពេល7ខែឆ្នាំ2023ថាលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងខែកក្កដាឆ្នាំ2023ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួនជាង973ប៊ីលានរៀលត្រូវប្រមាណជាង240លានដុល្លារស្មើនឹង6,73%នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2023។

ដោយឡែកក្នុងរយ:ពេល7ខែនេះដែរអគ្គ នាយកដ្ឋានពន្ធដារប្រមូលចំណូលបានចំនួនជាង9367ប៊ីលានរៀលត្រូវជាង 2312លានដុល្លារក្នុងនោះបើធៀបរយ: ពេល7ខែនឹងឆ្នាំ2022បានធ្លាក់ចុះប្រមា ណ21%។ សូមជម្រាបថាជុំវិញការប្រមូលចំណូលនេះដែរតាមរយៈស្ថានភាពនៃចំណូលពន្ធសម្រា ប់រយៈពេល 7 ខែឆ្នាំ 2023 នេះអគ្គនាយកដ្ឋានពន្ធដាររំពឹងថាការអនុវត្តការងារគ្រប់ គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ 2023 អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2023៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ