• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២៧ ល្ងាច

អង្ករកម្ពុជាជាង12ម៉ឺនតោនត្រូវបានឥណ្ឌូនេស៊ីបញ្ជាទិញ

ភ្នំពេញ÷ប្រទេសកម្ពុជាត្រូវបានគេចាត់ទុក ថាអង្ករដែលមានគុណភាពល្អនិងជាពិសេ សការទទួលស្គាល់និងនាំចូលដោយប្រទេ សជាសមាជិកអាស៊ានចំនួន8ក្នុងចំណោមសមាជិកទាំង10ប្រទេស។ជាក់ស្តែងក្នុងកិច្ចព្រមព្រៀងទិញអង្កររវាងកម្ពុជាឥណ្ឌូនេស៊ីបានសម្រេចទិញអង្ករពីកម្ពុជាជាង12ម៉ឺនតោនដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀងនិងការប្រើប្រាស់ក្នុងប្រទេស។ ក្នុងកិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជាបានធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីលោកPahala Nugraha Mansuryបានជួបពិភាក្សាទ្វេភាគីជាមួយលោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្មកាលពីថ្ងៃទី16ខែសីហាឆ្នាំ2023នេះនិងលោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីថ្ងៃទី15ខែសីហាថ្មីៗនេះ។ ក្នុងចំណោមអង្ករដែលឥណ្ឌូនេស៊ីបានបញ្ជាទិញបរិមាណ125000តោននេះក្នុងនោះអង្ករសមានបរិមាណ10ម៉ឺនតោនដោយប្រើប្រាស់យន្តការក្រុមហ៊ុនBulog និងក្រុមហ៊ុនហ្គ្រីនត្រេដនិងបរិមាណ 25000តោនទៀតជាប្រភេទអង្ករប្រណីតអនុវត្តន៍រវាងក្រុមហ៊ុនID Foodនិងសមា ជិកសហព័ន្ធស្រូវអង្ករកម្ពុជា។ចំពោះតម្លៃនិងលក្ខណ្ឌផ្សេងទៀតភាគីទាំង2និងបន្តពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះភាគីទាំង2បានឯកភាពគ្នាឲ្យមានការរៀបចំឡើងវិញនូវអនុស្សារណ:នៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្កររវាងក្រសួងពាណិជ្ជកម្មកម្ពុជានិងក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីក្នុងបរិមាណអង្កររហូតដល់25ម៉ឺនតោនក្នុងរយ:ពេលមួយឆ្នាំសម្រាប់សុពលភាព4ឆ្នាំ។ភាគីទាំង2បានឯកភាពបង្កើននូវយន្តការដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនិងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជកម្មអង្ករផងដែរ។ លោកPahala Nugraha Mansury បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេសនិងបានបញ្ជាក់ពីភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗដែលក្នុងនោះក៏មានកម្ពុជាផងដែរដើម្បីធានាសន្តិសុខស្បៀងសម្រាប់ឥណ្ឌូនេស៊ី។

លោកបានលើកឡើងថាវត្តមានអង្កររបស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ីនឹងក្លាយជាសក្ខីភាពថ្មីមួយទៀតក្នុងការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង2នៅក្នុងវិស័យពាណិជ្ជកម្មខណ:កម្ពុជាមានអង្ករដែលមានគុណភាពល្អនិងជាពិសេសមាន ការទទួលស្គាល់និងនាំចូលដោយប្រទេសជាសមាជិកអាស៊ានចំនួន8ក្នុងចំណោមសមាជិកទាំង10ប្រទេស។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញឥណ្ឌូនេស៊ីបង្កើនការបញ្ជាទិញពីកម្ពុជា ក្រោមរូបភាពរដ្ឋាភិបាល(G2G)ឯកជននិងឯកជន(B2B)។

ព្រមជាមួយគ្នានេះលោកបានលើកទឹកចិត្តអ្នកវិនិយោគឥណ្ឌូនេស៊ីមកវិនិយោគទុននៅកម្ពុជាក្នុងផលិតកម្មស្រូវដោយទាក់ទាញវិនិយោគនិងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករស្របតាមស្តង់ដារសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសឥ ណ្ឌូនេស៊ីនិងទីផ្សារអន្តរជាតិក៏ដូចជាការលើកទឹកចិត្តនិងជំរុញឲ្យមានកិច្ចប្រជុំរវាងធុរកិច្ចប្រទេសទាំង2តាមរយ:ជំនួបផ្ទាល់និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងៗទៀតទៅកាន់ឥណ្ឌូនេស៊ី។ ជាមួយគ្នានេះលោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានថ្លែងថាក្រសួងកសិកម្មកម្ពុជានឹងជួយសម្រួលដល់ការនាំចេញអង្ករដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ីជាមិត្ត។ការងារនេះក៏នឹងមានការសហការគាំទ្រពីវិស័យឯកជនកម្ពុជាដែលមានសហព័ន្ធស្រូវអង្ករជាតួអង្គសំខាន់។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូស បញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា÷កម្ពុជាបើកចំហទ្វារជានិច្ចសម្រាប់ឥណ្ឌូនេស៊ីក្នុងការវិនិយោគក្នុងខ្សែសង្វាក់នៃវិស័យកសិក ម្មរបស់កម្ពុជានិងជួយជ្រោមជ្រែងឲ្យដំ ណើរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ីអាចប្រព្រឹត្តទៅកាន់តែរលូននិងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ