• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៥ ព្រឹក

រយៈពេល 227 ថ្ងៃសមត្ថកិច្ចបង្ក្រាបគ្រឿងឋញៀនបានជិត2តោនកន្លះនិងឃាត់មនុស្សបានជាង 1ម៉ឺននាក់

ភ្នំពេញ÷អគ្គលេខាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកមាសវិរិទ្ធបានឲ្យដឹងនៅថ្ងៃទី 16ខែសីហាឆ្នាំ 2023 នេះថាគិតត្រឹមរយៈពេល 227 ថ្ងៃអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានជិត2តោនកន្លះនិងឃាត់ជនសង្ស័យបានជាង1ម៉ឺននាក់។ អគ្គលេខាធិការឋអាជ្ញាធរជាតិប្រយុទ្ធប្រ ឆាំងគ្រឿងញៀនរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា÷រយៈពេល 227 ថ្ងៃពោលគឺចាប់ពីថ្ងៃដល់ថ្ងៃទី 16 ខែសីហាឆ្នាំ 2023 នេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋានចាប់បានសារធាតុញៀនជិត2តោនកន្លះនិងឃាត់ខ្លួនជនសង្ស័យបានចំនួន1136នាក់ខណ:ជាង2ពាន់នាក់់បញ្ជូនទៅកាន់តុលា ការ។

គួរជម្រាបជូនថាទីភ្នាក់ងារអនុវត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA)ប្រចាំនៅភ្នំពេញបានចេញលិខិតថ្លែងអំណរគុណដល់មន្ត្រីអនុវត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងលោកឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននិងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឃឹងសារ៉ាត់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលកន្លងមកសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបើកកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿង ញៀនធំដូចជា÷បង្ក្រាបតាមច្រកប្រៃស ណីយ៍,អាកាសយានដ្ឋានអន្តរជាតិនិងថ្មីៗនេះបង្ក្រាបឧក្រិដ្ឋជនមេក្លោងមានអង្គការចាត់តាំងដែលរៀបចំការដឹកជញ្ជូនគ្រឿង ញៀនប្រភេទកេតាមីនឆ្លងដែនតាមលំ ហសមុទ្រទៅប្រទេសទី3សរុបគ្រឿងញៀន បង្ក្រាបបានប្រមាណ800គីឡូក្រាមគិតជាទឹកប្រាក់ប្រមាណ50ដុល្លារអាមេរិក។

គួរបញ្ជាក់ថាទីភ្នាក់ងារអនុវត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA)នៅភ្នំពេញបានចេញលិខិតអំណរគុណចំនួន 3លើករួចមកហើយដែលបង្ហាញពីកិច្ចការល្អរវាងស្ថាប័នទាំងពីរ(DEA)និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរួមគ្នាទប់ស្កាត់បទល្មើសគ្រឿង ញៀនដែលបង្ហាញពីស្នាដៃប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនដ៏ធំធេងនិងស្ដែងចេញនូវឆន្ទ:មោះមុតរបស់មន្ត្រីអនុវត្តន៍ច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាក្នុងការទប់ស្កាត់ការចរាចរគ្រឿងញៀនក្នុងពិភពលោក។ទន្ទឹមនឹងនេះដែរមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសូមថ្លែងអំណរគុណដល់÷ *ពីភ្នាក់ងារអនុវត្តន៍ច្បាប់ប្រឆាំងគ្រឿង ញៀនអាមេរិក(DEA)ក៏ដូចជាស្ថាប័នពាក់ព័ន្ធជាតិនិងអន្តរជាតិដ៏ទៃទៀតដែលបានរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនសំដៅរក្សាសុខមាលភាពនិងសន្តិសុខដល់សង្គមជាតិទាំងមូល។ *សាធារណជនដែលបានចូលរួមកែលម្អដល់កងកម្លាំងនិងសហការផ្តល់ព័ត៌មានរួមគ្នាប្រឆាំងបទល្មើសគ្រឿងញៀនដែលនេះជាស្មារតីដ៏ប្រពៃក្នុងការអនុវត្តន៍ទិស ស្លោក"3កុំ1រាយការណ៍"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ