• ច័ន្ទ ២៩ មេសា ២០២៤ ១០:០៤ ព្រឹក

អគ្គនាយកសុីម៉ាក់ ចុះពិនិត្យការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ដែលកម្លាំងជំនាញអង្គភាពស៊ីម៉ាក់កំពុងបំពេញកិច្ចប្រតិបត្តិការ នៅសាលាវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ខេត្តក្រចេះ

 

ខេត្តក្រចេះ៖ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសុីម៉ាក់ និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានចុះពិនិត្យការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ដែលកម្លាំងជំនាញអង្គភាពស៊ីម៉ាក់កំពុងបំពេញកិច្ចប្រតិបត្តិការ មានទីតាំងស្ថិតនៅក្នុងបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ផ្អែកតាមព័ត៌មានពីសាក្សីដែលធ្លាប់បានឃេីញ និងរស់នៅក្បែរៗសាលានេះបានឱ្យដឹងថា

ទីតាំងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈនេះ​ ជាទីតាំងសាលារៀនចាប់តាំងពីសម័យសង្គមរាស្ត្រនិយម​ ប៉ុន្តែក្នុងសម័យខ្មែរក្រហម​(១៩៧៥-ដេីមឆ្នាំ១៩៧៩)​ ទីតាំងសាលាក៏បានប្រែក្លាយជាបន្ទាយកងទ័ពខែ្មរក្រហម។

ក្រោយថ្ងៃ៧មករា​ ឆ្នាំ១៩៧៩​ ទីតាំងនេះបន្តប្រេីធ្វេីជាបន្ទាយរហូតដល់ឆ្នាំ១៩៨៧ ទេីបប្រគល់អតីតបន្ទាយទាហាននេះមកឲ្យមកអាជ្ញាធរខេត្តក្រចេះប្រេីប្រាស់ធ្វេីជាសាលារៀនវិញ។ តាមព័ត៌មានទទួលបាននិងការបញ្ជាក់សញ្ញាកំណត់ទីតាំងបានដឹងថា​ មានកម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់បានរុករកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមគ្រប់ប្រភេទសរុបចំនួនជាង២.១០០គ្រាប់។ តាមការសន្និដ្ឋានរបស់មន្រ្តីជំនាញ អាចនៅមានសេសសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមជាច្រើនទៀត ដែលត្រូវបន្តប្រតិបត្តិការទៅមុខទៀត។ ជាមួយគ្នានេះដែរ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ក៏បានស្នើសុំគណៈគ្រប់គ្រងសាលាផ្អាកការសិក្សារៀនសូត្ររបស់សិស្សានុស្សិសមួយរយៈ ក្នុងន័យរក្សាបាននូវសុខសុវត្ថិភាព និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ