• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤១ ព្រឹក

ព្យាករធាតុអាកាសកម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ផ្ទៃសមុទ្រអាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់។

ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ កាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយនិងខ្យល់មូសុងនិរតីបក់ក្នុងល្បឿន បង្គួរទៅ ខ្លាំងមកលើតំបន់មាត់សមុទ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

1-តំបន់ទំនាបកណ្ដាល

-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥  C 

- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤  C 

-នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្ហូរ ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើននិង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

-ដោយឡែកនៅថ្ងៃទី៦-៩ ខែសីហា ដោយសារឥទ្ធិពល ហ្វឺន បណ្តាខេត្តនិងរាជធានីនៅវាលទំនាប ភាគខាងត្បូងភ្លៀងអាចធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ។

២-តំបន់ខ្ពង់រាប ៖

- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

 - សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

- នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី មធ្យមទៅច្រើនលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣-តំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

- នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ។

- នៅចន្លោះពីថ្ងៃទី៦-៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យផ្នែក មួយចំនួនក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ នៅ លើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ ។

យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ