• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៣ ព្រឹក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្តេចក្រឡាហោមវិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីមនៅបរិវេណវិមានឯករាជ្យ

បាត់ដំបង៖នាព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្តេចក្រឡាហោមវិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីមនៅបរិវេណវិមានឯករាជ្យ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា គម្រោងសាងសង់វិមានឯករាជ្យ៖ វិមានឯករាជ្យ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ លើផ្ទៃដីទំហំ ៩៦២ ម២ មានខឿនទមបាតក្រោមដែលមាន អង្កត់ផ្ចិត ៣៥ម៉ែត្រ និងកម្ពស់ ២២,២៣ម៉ែត្រ មានអាងបាញ់ទឹក ៤ មានកម្ពស់ ០,៨ម៉ែត្រ អមជុំវិញវិមាន ឯករាជ្យ ។ តួវិមានឯករាជ្យមានខឿន ៣ថ្នាក់ ដែលខឿនថ្នាក់ទី១ មានកម្ពស់ ១,៥ម៉ែត្រ ខឿនថ្នាក់ទី២ មានកម្ពស់ ០,៦ម៉ែត្រ និងខឿនថ្នាក់ទី៣ មានកម្ពស់ ០,៦ម៉ែត្រ ។ វិមានឯករាជ្យមានបំពាក់នូវក្បាច់ ចម្លាក់បុរាណខ្មែរនៅជុំវិញល្បាក់(ជី)នៃអាងបាញ់ទឹក, ខឿន និងតួវិមានឯករាជ្យផងដែរ ។ ល្បាក់(ជី) នៃអាងបាញ់ទឹក និងខឿនយើងបានបំពាក់ក្បាច់ពងត្រី និងក្បាច់ចង្វារអង្គរ ចំណែកឯតួវិមានឯករាជ្យ វិញគឺមានក្បាច់ពងត្រី ក្បាច់ចង្វារអង្គរ និងក្បាច់កន្ទុយហង្ស រីឯកំពូលវិមានយើងប្រើក្បាច់ត្របកឈូក។

ឯកឧត្តមបានបន្តទៀតថា គម្រោងកែលម្អសួនសម្តេចក្រឡាហោមវិមានឯករាជ្យ៖ សួនសម្តេចក្រឡាហោមវិមានឯករាជ្យ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ លើផ្ទៃដីទំហំ ១៣.៨៥០ ម២ ចែកជា ៥តំបន់ ផ្សេងៗពីគ្នាមានដូចជា ទី១-តំបន់នាគបាញ់ទឹក ឬតំបន់រីករាយ(កន្លែងថតរូប), ទី២- តំបន់សន្តិភាព ស្ងប់ស្ងាត់ និងសុខសាន្ត, ទី៣- តំបន់រំលឹកប្រវត្តិសាស្ត្រ, ទី៤- តំបន់នាគសន្តិភាព ឬតំបន់រំលឹកគុណសន្តិភាព និង ទី៥- តំបន់រង់ចាំ ព្រមទាំងរៀបចំចាក់ដីពង្រីកសួនថ្មីនៅខាងកើតផ្លូវជាប់មាត់ស្ទឹងសង្កែ ចាប់ពីគល់ស្ពានសម្ដេចតេជោ រហូតដល់មាត់ស្ទឹងមុខវិមានឯករាជ្យទំហំ ១០.៣៤៧ ម២ បន្ថែមទៀត ។ ឯកឧត្តម បញ្ជាក់បន្ថែមទៀតថា គម្រោងកែលម្អសួនធ្នង់៥៣៖ សួនធ្នង់៥៣ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លើផ្ទៃដីទំហំ ៣.១៣៣ ម២ មានដាំធ្នង់ចំនួន ៥៣ដើម និងរៀបចំបង់ថ្ម អង្គុយ

រៀបចំផ្លូវជិះកង់ និងផ្លូវដើរកំសាន្តក្នុងសួន ។ ៤- គម្រោងជួសជុលផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ផ្លូវលេខ១ និងផ្លូវសងខាង សួនថ្នង់៥៣ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់នៅ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ មានទំហំ ១១.៨៤៣ ម២ ។ ក្រៅពីសមិទ្ធផលដែលនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ រដ្ឋបាលខេត្តក៏កំពុងអនុវត្តនិងយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗនៅក្នុងក្រុងបាត់ដំបង និងតាមទីប្រជុំជនស្រុកដូចជា ១. ការងារជួសជុលផ្លូវក្នុងក្រុង និងតាមបណ្តាស្រុកក្នុងខេត្ត៖ ក្រុងបាត់ដំបង គឺជាក្រុងមួយដែល មានខ្សែផ្លូវរហូតដល់ ១៦៤ខ្សែ ក្នុងនោះសង្កាត់ស្វាយប៉ោមានចំនួន ៧៦ខ្សែ ដែលរដ្ឋបាលខេត្តចាត់ទុក ការជួសជុលផ្លូវក្នុងក្រុង ជាគម្រោងអាទិភាព

ហើយក្នុងឆ្នាំ២០២៣ រដ្ឋបាលខេត្តបាននឹងកំពុងជួសជុល ផ្លូវថ្នល់ចំនួន ១៣គម្រោង ក្នុងនោះផ្លូវក្រាលបេតុងសរសៃដែកចំនួន ៦គម្រោង ប្រវែង ៤.០២៣ម៉ែត, ផ្លូវកៅស៊ូ DBST ចំនួន ៥គម្រោង ប្រវែង ៣.៩០៦ម៉ែត្រ, ជួសជុលផ្លូវដោយលុបសំបុកមាន់ ១គម្រោង ទំហំ ១៧.៦៧០ម៉ែត្រការ៉េ និងគូសគំនូសចរាចរណ៍១គម្រោង ប្រវែង ៥.០០០ម៉ែត្រ ។គម្រោងកែលម្អសួនធ្នង់៥៣៖ សួនធ្នង់៥៣ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លើផ្ទៃដីទំហំ ៣.១៣៣ ម២ មានដាំធ្នង់ចំនួន ៥៣ដើម និងរៀបចំបង់ថ្ម អង្គុយ រៀបចំផ្លូវជិះកង់ និងផ្លូវដើរកំសាន្តក្នុងសួន ។ ៤- គម្រោងជួសជុលផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ផ្លូវលេខ១ និងផ្លូវសងខាង សួនថ្នង់៥៣ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់នៅ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ មានទំហំ ១១.៨៤៣ ម២ ។

ការងារជួសជុលផ្លូវក្នុងក្រុង និងតាមបណ្តាស្រុកក្នុងខេត្ត៖ ក្រុងបាត់ដំបង គឺជាក្រុងមួយដែល មានខ្សែផ្លូវរហូតដល់ ១៦៤ខ្សែ ក្នុងនោះសង្កាត់ស្វាយប៉ោមានចំនួន ៧៦ខ្សែ ដែលរដ្ឋបាលខេត្តចាត់ទុក ការជួសជុលផ្លូវក្នុងក្រុង ជាគម្រោងអាទិភាព ហើយក្នុងឆ្នាំ២០២៣ រដ្ឋបាលខេត្តបាននឹងកំពុងជួសជុល ផ្លូវថ្នល់ចំនួន ១៣គម្រោង ក្នុងនោះផ្លូវក្រាលបេតុងសរសៃដែកចំនួន ៦គម្រោង ប្រវែង ៤.០២៣ម៉ែត, ផ្លូវកៅស៊ូ DBST ចំនួន ៥គម្រោង ប្រវែង ៣.៩០៦ម៉ែត្រ, ជួសជុលផ្លូវដោយលុបសំបុកមាន់ ១គម្រោង ទំហំ ១៧.៦៧០ម៉ែត្រការ៉េ និងគូសគំនូសចរាចរណ៍១គម្រោង ប្រវែង ៥.០០០ម៉ែត្រ ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ