• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០៨ ព្រឹក

កំហឹងភ្លើងប្រចណ្ឌទាញពូថៅកាប់ប្រពន្ធស្លាប់រួចចងកសម្លាប់ខ្លួន

កំពង់ស្ពឺ÷ដោយសារតែភ្លើងប្រចណ្ឌធ្វើឲ្យបុរសជាប្តីដាច់ចិត្តទាញពូថៅផ្តាច់ជីវិតប្រ ពន្ធពេលកំពុងសម្រាកលង់លក់ក្នុងដំណេក ។ចំណែកបុរសជាប្ដីព្យាយាមរត់គេចប៉ុន្តែកម្លាំងសមត្ថកិច្ចឡោមព័ទ្ធជាប់ក៏សម្រេច ចិត្តចងកសម្លាប់ខ្លួនលើដើមឈើតែម្តងទៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង10និង40នាទីយប់ថ្ងៃទី15ខែសីហាឆ្នាំ2023នៅក្នុងភូមិតាចរឃុំរុងរឿងស្រុកថ្ពងខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលស្រុកថ្ពងបានឲ្យដឹងថាករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះសុខខេងភេទប្រុសអាយុ40ឆ្នាំត្រូវជាប្តីបានយកពូថៅកាប់ទៅលើប្រពន្ធឈ្មោះអុលសំអុនអាយុ39ឆ្នាំចំកញ្ចឹងកខាងឆ្វេងខចំនួន 2 ពូថៅបណ្តាលឲ្យស្លាប់ភ្លាមៗខណ: ជនរងគ្រោះកំពុងដេកលង់លក់នៅក្នុងផ្ទះលើពូកដោយមិនដឹងខ្លួន។

មន្ត្រីនគរបាលស្រុកបន្តទៀតថាបន្ទាប់ពីសម្លាប់ប្រពន្ធរួចបុរសជាប្តីបានរត់គេចខ្លួនចូលព្រៃប៉ុន្តែដោយសារការឡោមព័ទ្ធជុំវិញព្រៃរបស់កម្លាំងសមត្ថកិច្ចសហការជាមួយប្រជាការពារនិងជួយប្រទាក់ក្រឡារបស់អធិការដ្ឋានស្រុកសាមគ្គីមុន្នីជ័យជនបង្កមិនអាចគេចខ្លួនបានក៏សម្រេចចិត្តចងកលើដើមឈើសម្លាប់ខ្លួនឯងតែម្តងទៅ។ មន្ត្រីនគរបាលស្រុកថ្ពងបានបញ្ជាក់ថាមូល ហេតុដែលបុរសជាប្តីដាច់ចិត្តយកពូថៅកាប់លើប្រពន្ធនោះបើតាមការបំភ្លឺពីប្រជាពលរដ្ឋជិតខាងជនសង្ស័យគឺជាមនុស្សញៀនស្រាជាប្រចាំនិងប្រចណ្ឌប្រពន្ធជារៀងរាល់ថ្ងៃទើបឈានទៅដល់ការកាប់សម្លាប់ប្រពន្ធតែម្តងទៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ