• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៧ ល្ងាច

ចុងឆ្នាំ 2023អ្នកវិនិយោគចិនគ្រោងមកបង្កើតរោងចក្រ,សហគ្រាសចំនួន25កន្លែងទៀតនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷តាមការឲ្យដឹងពីលោកវ៉ីសំណាងអភិបាលៃគណ:អភិបាលខេត្តកំពង់ស្ពឺក្នុងឱកាសដឹកនាំប្រតិភូខេត្តជួបពិភាក្សាការងារនិងពិនិត្យសង្វាក់ផលិតកម្មតាមបណ្តារោងចក្រសហនៅខេត្តក្វាងចូវសាធារណរដ្ឋប្រជាមានិតចិនថ្ងៃទី15ខែសីហាឆ្នាំ2023 បានថ្លែងឲ្យដឹងថាអ្នកវិនិយោគរោងចក្រ, សហគ្រាសនៃសាធារណរដ្ឋចិនគ្រោងមកបង្កើតរោងចក្រសហគ្រាសចំនួន25កន្លែងបន្ថែមទៀតនៅក្នុងខេត្តកំពង់ស្ពឺដែលមានតម្រូវការកម្លាំងពលកម្មប្រមាណជា 23000កន្លែងលើតម្រូវការសរុបប្រមាណជាង50000កន្លែងនៅចុងឆ្នាំ2023។ លោកវ៉ីសំណាងបានឲ្យដឹងថាក្នុងដំណើរបំពេញបេសកកម្មនៅឯខេត្តក្វាងចូវគណ:ប្រតិភូបានជួបពិភាក្សាការងារនិងទស្សកិច្ចផ្ទាល់នៅតាមបណ្តាសួនឧស្សាហកម្មធំៗមានដូចជា÷

ទី1.សួនឧស្សាហកម្មSITOY GROUP ស្ថិតនៅក្នុងសង្កាត់ហូវជៀកក្រុងតុងហ្គ័ន( មាន4រោងចក្រ,សហគ្រាស)ដែលកំពុងផលិតកាបូបម៉ាកល្បីៗសម្រាប់នាំចេញទៅក្រៅប្រទេសហើយម៉ាកយីហោទាំងអស់នឹងត្រូវទៅបង្កើតរោងចក្រនៅខេត្តកំពង់ ស្ពឺ។ លោកTEAS YEUNGអគ្គនាយកក្រុម ហ៊ុនSITOY GROUPបានបញ្ជាក់ថាក្រុមហ៊ុនរបស់លោកប្តេជ្ញាដោយភាពជឿ ជាក់និងទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺចំនួន2រោងចក្រដោយផលិតកាបូបម៉ាកល្បីៗដែលមានតម្រូវការកម្លាំងពលកម្មជំហានដំបូងចំនួនប្រមាណ3000កន្លែង។

ទី 2 .នៅសួនឧស្សាហកម្មហុងអ៉ី(មាន 6 រោងចក្រ,សហគ្រាស)កាត់ដេរលើផ្នែកសម្លៀកបំពាក់។ប្រធានរោងចក្រ,សហ គ្រាសទាំងនេះក៏នឹងត្រូវទៅបង្កើតសាខានៅខេត្តកំពង់ស្ពឺផងដែរដែលនឹងមានតម្រូវការកម្លាំងពលកម្មជំហានដំបូងប្រមាណ 6000កន្លែង។ ទី3.សួនឧស្សហកម្មហ្វីចូវ(មាន44រោង ចក្រ,សហគ្រាស)ជារោងចក្រផលិតស ម្លៀកបំពាក់និងតម្បាញ,ផលិត,ស្បែកជើង, គ្រឿងបង្គំអេឡិចត្រូនិក,ស្រោមទូរស័ព្ទ, ស្គ្រីនទូរស័ព្ទនិងជ្រលក់ពណ៌ក្រណាត់។សួនឧស្សហកម្មនេះមានរោងចក្រ,សហ គ្រាសចំនួន17ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺដោយត្រូវកម្លាំងពលកម្មជំ ហានដំបូងប្រមាណ14000នាក់។ លោកវ៉ីសំណាងបានលើកឡើងដោយគូសបញ្ជាក់ថាការសម្រេចចិត្តរបស់អ្នកវិនិយោគទាំងអស់នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូខេត្តកំពង់ស្ពឺបានបង្ហាញឲ្យឃើញពីការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមនយោ បាយឈ្នះ-ឈ្នះដែលធ្វើឲ្យមានសុខសន្តិ ភាពស្ថិរភាពនយោបាយពេញលេញ។

សូមបញ្ជាក់ថាអ្នកវិនិយោគទុនបរទេសក៏ដូចជាអ្នកវិនិយោគក្នុងស្រុកការបណ្ដាក់ ទុនរកស៊ីចំណាយថវិកាដោយយល់ឃើញថាប្រទេសកម្ពុជាមានសន្តិភាពដូច្នេះការរកស៊ីជសទំនុកចិត្តរបស់ក្រុមហ៊ុន។តាមរយ:ការវិនិយោគនេះផងដែរមិនត្រឹមតែរាជរដ្ឋាភិបាលទទួលបានចំណូលសម្រាប់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេគឺបានស្រូបយក កម្លាំងពលកម្មក្នុងស្រុកឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើទទួលបានចំណូលដោះ ស្រាយជីវភាពប្រចាំថ្ងៃកាត់បន្ថយភាពក្រីក្រដែលយើងបានមើលឃើញស្រាប់កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនប្រជាពលរដ្ឋផ្លាស់ប្តូរមុខមាត់ជីវភាពក្នុងការរស់នៅប្រ ចាំថ្ងៃក្រោមដំបូលសន្តិភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ