• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២៤ ព្រឹក

បង្ក្រាបហាងកាហ្វេ5ទីតាំងបង្កប់សេវាផ្លូវភេទ

ភ្នំពេញ÷កម្លាំងនាយកដ្ឋានប្រឆាំងការជួញ ដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នង ការនគរបាលជាតិបានឆ្មក់បង្ក្រាបទីតាំងហាងកាហ្វេចំនួន 5 កន្លែងជាប់ៗគ្នាដែលបង្កប់សេវាផ្លូវភេទដោយធ្វើការឃាត់ខ្លួនបុរសស្ត្រី4នាក់ដែលជាម្ចាស់ទីតាំងនិងរំដោះនារីរងគ្រោះបានចំនួន120នាក់។ក្នុងប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង 8 និង 40 នាទីយប់ថ្ងៃទី 14 ខែសីហាឆ្នាំ 2023 នៅចំណុចត្រឡោកបែកតាមបណ្តោយផ្លូវលេខ 598 ក្នុងសង្កាត់ បឹងកក់ទី2ខណ្ឌទួលគោក។ សមកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន16 នាក់ក្នុងនោះមានម្ចាស់ទីតាំងចំនួន4នាក់(ស្រី3នាក់)និង12នាក់ទៀតជានារីរងគ្រោះរួមទាំងវត្ថុតាងស្រោមអនា ម័យប្រើប្រាស់រួចនិងមិនទាន់ប្រើប្រាស់មួយចំនួន។

តាមសមត្ថកិច្ចបានឲ្យដឹងថាមុននឹងកម្លាំងសមត្ថកិច្ចធ្វើការចុះបង្ក្រាបទីតាំងខាងលើគឺដោយមានការរាយការណ៍ពីបងប្អូនប្រជាព លរដ្ឋថាហាងកាហ្វេទាំង5ទីតាំងខាងលើគឺបើកលក់ទាំងយប់ទាំងថ្ងៃនិងមានបង្កប់សេវាផ្លូវភេទផងធ្វើឲ្យកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតរហូតនៅយប់កើតហេតុកម្លាំងាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរ បាលជាតិបានសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបនិងឆែកឆេររកឃើញវត្ថុតាងមានស្រោមអនាម័យប្រើ ប្រាស់រួចមួយចំនួននិងមិនទាន់ប្រើប្រាស់មួយចំនួនហើយបានរំដោះនារីរងគ្រោះចំ នួន12នាក់ព្រមធហវើការឃាត់ខ្លួនម្ចាស់ទីតាំងចំនួន4នាក់ក្នុងនោះមានស្ត្រីចំនួន 3នាក់។ ក្រោយពេលកើតហេតុនារីរងគ្រោះទាំង 12 នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរង្គមកិច្ចចំណែកម្ចាស់ទីតាំងចំនួន 4 នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រ ឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីចាត់ ការបន្តតាមនីតិវិធីរីឯហាងកាហ្វេទាំង5ទី តាំងត្រូវបានឃ្លុំបេបិទជាបណ្តោះអាសន្ន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ