• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០៨ ល្ងាច

ចាប់ពីថ្ងៃទី 16 -22 ខែសីហាអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរលាយឡំដោយផ្គរ,រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ÷តាមការផ្សាយរបស់ក្រសួងធន ធានទឹកនិងឧតុនិយមនាព្រឹកថ្ងៃទី 15ខែសី៊ហាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំ ណឹងពីស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី 16- 22 ខែសីហាឆ្នាំ2023)អាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹកបានគូសបញ្ជាក់ថាព្រះរាជណាចក្រកម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប(ITCZ)អូសបន្លាយលើភាគខាងជើងប្រទេសវៀត ណាម,ថៃនិងឡាវជាមួយនឹងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅបង្គួរ។ លក្ខណ:ទាំងនេះនឹងធ្វើឲ្យ÷ 1/តំបន់ទំនាបកណ្ដាល÷ -សីតុណ្ហភាពអប្បបរមាមានពី23-25°C -សីតុណ្ហភាពអតិបរមាមានពី 32 -34°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមនិងបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ 2/តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរមាមាន 22-24°C -សីតុណ្ហភាពអតិបរមាមាន31 -33°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ 3/តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាមានពី24 -26°C -សីតុណ្ហភាពអតិបរមាមាន 29-31°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ - លើផ្ទៃសមុទ្រអាចមានភ្លៀង,ខ្យល់និងរលកសមុទ្រកម្ពស់មធ្យម។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ