• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៨ ព្រឹក

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ជួយពិនិត្យ ពិគ្រោះជំងឺទូទៅជូនដល់នាយ ពលទាហាន និងក្រុមគ្រួសារ នៅបញ្ជាការដ្ឋានទ័ពពិសេស

ភ្នំពេញ៖ យោងតាមការចុះផ្សាយផេករបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានអោយដឹងថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានទ័ពពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេសបានអនុញ្ញាត្តិឱ្យប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េចូលជួបសម្តែងការគួរសម និងធ្វើការពិនិត្យ ពិគ្រោះជំងឺទូទៅដល់នាយទាហាន ពលទាហាន និងក្រុមគ្រួសារនៅក្នុងអង្គភាពបញ្ជាការដ្ឋានទ័ពសេស។ លោក ឈឹង ចងយូ ប្រធានប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េបានឱ្យដឹងថា:នេះជាលើកទី១ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកបានមកធ្វើការពិនិត្យ និងពិគ្រោះជំងឺទូទៅដល់នាយទាហាន ពលទាហាន និងក្រុមគ្រួសារនៅបញ្ជាការដ្ឋានទ័ពពិសេស។ លោកបានបន្តថា ក្រុមគ្រួពេទ្យស្ម័គ្រចិត្តដែលត្រូវមកពិនិត្យពិគ្រោះជំងឺទូទៅ និងបើកចែកថ្នាំ តាមប្រភេទជំងឺ នាពេលនេះមានចំនួន២៦នាក់ ក្នុងនោះគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ១៨នាក់

និងគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជាចំនួន០៨នាក់។ការពិនិត្យនេះធ្វើឡើងពេញ ១ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ មាននាយ ពលទាហាន និងក្រុមគ្រួសារកងទ័ពចូលរួមពិនិត្យ និងពិគ្រោះជំងឺទូទៅសរុបចំនួន ២១៩ នាក់ ក្នុងនោះគ្រួសារកងទ័ពចំនួន៦០នាក់។ ឯកឧត្តម ចាប ភក្តី បានថ្លែងអំណរគុណចំពោះលោក ឈឹង ចងយូ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចំណាយពេលវេលា មកចូលជួបសម្តែងការគួរសម្យ និងជួយពិនិត្យ ពិគ្រោះជំងឺទូទៅដល់នាយ ពលទា ហាន និងក្រុមគ្រួសារ ព្រមទាំងបានផ្តល់នូវថ្នាំពេទ្យជូនតាមប្រភេទជំងឺគ្រប់ៗរូប។

ឯកឧត្តម ចាប ភក្តី បាន បញ្ជាក់ថា តាមរយ:នៃការជួយពិនិត្យនិងពិគ្រោះជំងឺទូទៅរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េនាពេលនេះសង្ឃឹមថា លោកឈឹង ចងយូ ព្រមទាំងប្រតិភូគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ និងបន្តជួយឧបត្ថម្ភ និងធ្វើការពិនិត្យពិគ្រោះជំងឺទូទៅ នៅពេលក្រោយៗទៀត។ សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលនោះប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉បានឧបត្ថម្ភម៉ាស៊ីអេកូ០១គ្រឿងដល់បញ្ជាការដ្ឋានទ័ពសេស ដើម្បីទុកសម្រាប់បំរើការនៅក្នុងអង្គភាពផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ