• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៨ ល្ងាច

រថភ្លើងដឹកសុីទែនប្រេងធ្លាក់ផ្លូវ នៅម្តុំខាងជើងផ្សារដំណាក់ចង្អើរខេត្តកែប

ខេត្តកែប៖មានគ្រោះថ្នាក់រថភ្លើងដឹកសុីទែនប្រេង ធ្លាក់ផ្លូវកាលពីព្រឹកព្រលឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅម្តុំខាងជើងផ្សារដំណាក់ចង្អើរ ខេត្តកែប បណ្តាលឲ្យសុីទែនប្រេងចំនួន២ធ្លាក់ កំពប់ហៀរប្រេងមួយចំនួន ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តកែប បានឲ្យដឹងថា

ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចគីឡូម៉ែត្រលេខ១៤៨ ស្ថិតនៅភូមិដំណាក់ ចង្អើរសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ម៉ោងជិត៦ព្រឹកថ្ងៃ១៤សីហា២០២៣ ក្នុងនោះមនុស្ស២នាក់នៅលើរថភ្លើងរងរបួសស្រាល។ ក្រោយហេតុការណ៍នេះមានប្រជាពលរដ្ឋមួយចំនួននាំគ្នាទៅដងយកប្រេងដែលហៀរកំពប់ចូលវាលស្រែក្បែរផ្លូវដែក និងក្រោយមកត្រូវបានសមត្ថកិច្ចអន្តរាគមន៍ហាមឃាត់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ