• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣៨ ល្ងាច

ស្លាប់8នាក់និងរងរបួស9នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

 

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃទី 13 ខែសីហាឆ្នាំ 2023បណ្ដា លឲ្យមនុស្សស្លាប់8នាក់និងរបួសធ្ងន់8នាក់និងស្រាល1នាក់។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធា រណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី 13 ខែសីហាបានបញ្ជាក់ថាគ្រោះថ្នាក់ដៃបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន17នាក់គឺកើតឡើងដោយសារការប៉ះ ទង្គិចគ្នាចំនួន14លើកមានកត្តាល្បឿន 7 លើកមិនគោរពសិទ្ធិ3លើកមិនប្រកាន់ស្តាំ 1លើកប្រជែងគ្រោះថ្នាក់1លើកនិងបត់គ្រោះ ថ្នាក់2លើក។ សូមបញ្ជាក់ថា:កត្តាដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន÷ -កត្តាមនុស្ស÷ការបើកបរលើសល្បឿនកំ ណត់,បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង, មិនពាក់មួកសុវត្ថិភាព,មិនពាក់ខ្សែក្រវាត់ -កត្តាយានយន្ត÷ដែលបណ្ដាលមកពីម្ចាស់យានយន្តមិនបានត្រួតពិនិត្យលក្ខណ:ប ច្ចេកទេសជាប្រចាំ -កត្តាផ្លូវថ្នល់ក៏ជាផ្នែកមួយនៃមូលហេតុគ្រោះថ្នាក់ចរាចរណ៍ផងដែរ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ភាគីពាក់ព័ន្ធទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនមិនត្រូវបើកបរលើកល្បឿនកំណត់ឬបើកបរក្រោមឥទ្ធិពលនៃគ្រឿង ស្រវឹង,ត្រូវពាក់មួកសុវត្ថិភាព,ពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវមានសុជីវធម៌និងអធ្យា ស្រ័យក្នុងការបើកបរនិងត្រូវត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តឲ្យបានជាប្រចាំ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ