• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤២ ល្ងាច

ក្រសួងកសិកម្មស្នើឲ្យពលរដ្ឋរាយការណ៍ ជាបន្ទាន់បើសិនជាដឹងថាមានការលួចនាំ ចូលត្រីស៊ីសាច់ជាអាហារ

ភ្នំពេញ÷ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថានាពេលថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញtik tokនិង facebookអំពីការនាំចូលនិងលក់ចែក ចាយប្រភេទត្រីពីវ៉ាន់ញ៉ា(Piranha)ដែលមានលក្ខណ:កាចសាហាវនិងស៊ីសាច់ជា អាហារ។ ពាក់ព័ន្ធនឹងករណីរដ្ឋបាលជលផលនៃក្រ សួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ដល់ទីកន្លែងលក់តាំងពីថ្ងៃទី 6 ខែសីហាឆ្នាំ2023 កន្លង មកម្ល៉េះ។ម្ចាស់អាជីវកម្មបានធ្វើកិច្ចសន្យាឈប់នាំចូលនិងបានឯកភាពបំផ្លាញចោលត្រីពីវ៉ាន់ញ៉ាដែលបាននាំចូលរួចរាល់ហើយ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសូម កោតសរសើរចំពោះរដ្ឋបាលជលផលដែលបានចាត់វិធានការទាន់ពេលវេលានិងសូមអំពាវនាវដល់សាធារណជនព្រមទាំងអាជីវ ករមិនត្រូវនាំចូលប្រភេទត្រីពីវ៉ាន់ញ៉ាឬប្រភេទត្រីផ្សេងៗទៀតដែលអាចនាំឲ្យមានផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិក៏ដូចមនុស្ស,សត្វនិងបរិស្ថាននោះឡើយ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានដឹងអំពីការនាំចូលត្រីពីវ៉ាន់ញ៉ាឬប្រភេទត្រីកាចសាហាវផ្សេងទៀតយកមកចិញ្ចឹមឬចិញ្ចឹមលម្អសូមរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផលដើម្បីចាត់វិធានការសមស្រប។ចំពោះអ្នកដែលកំពុងចិញ្ចឹមប្រភេទត្រីទាំង នេះសូមកុំលែងចូលបឹងធម្មជាតិតែត្រូវប្រ គល់ឲ្យរដ្ឋបាលជលផលជាកំហិត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ