• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤២ ល្ងាច

ព្យុះចំនួន២ក្នុងខែកក្កដាកន្លងមកនេះបានធ្វើឲ្យមនុស្សស្លាប់៤នាក់និងប៉ះពាល់ ដំណាំជាង៨ពាន់ហិកតា

ភ្នំពេញ៖គ្រាន់តែក្នុងខែកក្កដាកន្លងមកនេះព្យុះចំនួន២បានធ្វើឲ្យមានជំនន់ទឹកភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ជាដើមបណ្តាលឲ្យមានខេត្តចំនួន១៤ត្រូវរងគ្រោះស្លាប់មនុស្ស៤នាក់និងបានប៉ះពាល់ដំណាំកសិកម្មផ្សេងៗជាង៨ពាន់ហិកតា។របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ,ជ,គ,ម)ប្រចាំខែកក្កដាបានឲ្យដឹងថាខេត្តដែលរងគ្រោះទាំងអស់នោះមានខេត្តព្រះសីហនុ,កំពត,កោះកុង,កែប,បាត់ដំបង,ពោធិ៍សាត់,កំពង់ឆ្នាំង,កំពង់ធំ,សៀមរាប,ក្រចេះ,បន្ទាយមានជ័យ,ព្រះវិហារ,ឧត្តរមានជ័យ,និងខេត្តមណ្ឌលគិរី។របាយការណ៍បន្តថាបញ្ហាជំនន់ទឹកភ្លៀងនិងខ្យល់ព្យុះនេះបានធ្វើឲ្យលិចផ្ទះរបស់ពលរដ្ឋចំនួន៩៦៧ខ្នងខូចខាតផ្ទះ៤៥ខ្នងវត្តចំនួន៣កន្លែងសាលារៀន៣កន្លែងស្លាប់មនុស្ស៤នាក់ប៉ះពាល់ដំណាំស្រូវជាង៧៤០០ហិកតាខូចខាតជាង៧០០ហិកតាប៉ះពាល់ដំណាំរួមផ្សំជាង៧០០ងាប់សត្វពាហនៈនិងសត្វចិញ្ចឹមមួយចំនួនទៀត។ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគ្រោះមហន្តរាយប្រចាំខែកក្កដានៅថ្ងៃទី១ខែសីហាឆ្នាំ២០២២លោកទេសរដ្ឋមន្ត្រីគន់គីមអនុប្រធានទី១គ,ជ,គ,ម,មានប្រសាសន៍ថាក្នុងប្រតិបត្តិការរុករកនិងសង្គ្រោះទាំង១៦កងកម្លាំងគ្រប់ប្រភេទនៅតាមបណ្តាមូលដ្ឋានខេត្តឈរជើងបានត្រៀមកម្លាំងឧបករណ៍សម្ភារៈសង្គ្រោះក្រុមគ្រូពេទ្យនិងមធ្យោបាយដឹកជញ្ជូនដោយប្រចាំការជាប់ជាប្រចាំសម្រាប់សកម្មភាពអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋក្នុងគ្រោះទឹកជំនន់។ជាមួយគ្នានេះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានណែនាំសហការនិងចូលរួមសហការឲ្យជាប់ជាប្រចាំជាមួយក្រសួងពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការត្រៀមនិងការអន្តរាគមន៍សង្គ្រោះនិងឆ្លើយតបគ្រប់ហេតុការណ៍គ្រោះមហន្តរាយដែលអាចកើតមានក្នុងរដូវវស្សាពិសេសជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ