• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២០ ល្ងាច

រយ:ពេល7ខែទំហំពាណិជ្ជកម្មរវាងកម្ពុជានិងទីផ្សារអន្តរជាតិសម្រេចបានជាង27 ពាន់លានដុល្លារធ្លាក់ចុះជាង15%

 

ភ្នំពេញ÷តាមទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថាការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងទីផ្សារអន្តរជាតិសម្រេចបានជាង27ពាន់លានដុល្លារធ្លាក់ ចុះជាង15%ក្នុងរយ:ពេល7ខែឆ្នាំ2023 នេះ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថាចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ2023កម្ពុជានាំចេញទំនិញក្នុងតម្លៃជាង13ពាន់លានដុល្លារថយចុះ1,8%និងនាំចូលមកវិញក្នុងតម្លៃប្រហាក់ប្រហែលគ្នាពោលមានជាង14ពាន់លានដុល្លារថយចុះ25,6%បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ2021។ ប្រទេសដែលសម្រេចបានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេគឺប្រទេសចិនដែលមានជាង7ពាន់លានដុល្លារកើនឡើង 1,8%ដោយកម្ពុជានាំចេញទៅប្រទេសនេះមានតម្លៃជាង814លានដុល្លារកើនឡើង 16,2%និងនាំចូលមកវិញក្នុងតម្លៃជាង7 ពាន់លានដុល្លារកើនឡើង0,1%។ ចំណែកការធ្វើពាណិជ្ជកម្មជាមួយវៀតណាមសម្រេចបានជាង3,7ពាន់លានដុល្លារថយចុះ1%។ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមក្នុងតម្លៃ1,5ពាន់លានដុល្លារកើនឡើង20,6%និងចូលមកវិញក្នុងតម្លៃជាង2,1ពាន់លានដុល្លារថយចុះ12,8%។ គួរបញ្ជាក់ថាកម្ពុជាក្នុងរយ:ពេល7ខែនេះបាននាំចេញសម្លៀកបំពាក់ក្នុងតម្លៃ4,4 ពាន់លានដុល្លារ,ម៉ាស៊ីននិងឧបករណ៍អគ្គិ សនីជាង1,8ពាន់លានដុល្លារ,គ្រឿងសង្ហារិម 523លានដុល្លារ,ធញ្ញជាតិជាង910លានដុល្លារនិងស្បែកជើង808លានដុល្លារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ