• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៤ ព្រឹក

ចាប់ពីថ្ងៃទី 11 -20 ខែសីហានេះសាំងធម្ម តាតម្លៃដដែលត្រូវលក់តម្លៃ 4550រៀលខណ:ម៉ាស៊ូតឡើងថ្លៃ250រៀលលក់ 4700រៀល

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី 11ខែសីហាឆ្នាំ2023នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធន:នៅតាមស្ថានីយ៍នានានៅកម្ពុជាគិតចាប់ពីថ្ងៃទី11 ដល់ថ្ងៃទី20ខែសីហាឆ្នាំ 2023នេះសាំង (តម្លៃដដែល)ខណ:ប្រេងម៉ាស៊ូត(ឡើងថ្លៃ250៛)ថែមទៀត។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ4,550រៀលនិងម៉ស៊ូតត្រូវលក់4700 រៀលក្នុង1លីត្រ។ ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធន:លើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី 11ដល់ថ្ងៃទី20ខែសីហាឆ្នាំ 2023នឹងត្រូវលក់ 4,818រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតាEA92និង4968រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។ សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើង ថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវ ភាពរបស់ប្រជាជននិងដោយមានការអ្វីជួយសម្រួលដោយខៀវភាពរបស់ប្រជាជននិងដោយមានការរួមចំណែកពីក្រុមហ៊ុនចែក ចាយប្រេងឥន្ធនៈនៅកម្ពុជាប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន4សេនដុល្លារដដែលនៅក្នុង1លីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយ:ពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ4550រៀលក្នុង1លីត្រនិងប្រេងម៉ា ស៊ូត4770រៀលនៅដដែលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ