• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥២ ព្រឹក

លោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុនម៉ាណែត÷មិនបារម្ភស្ទះចរាចរណ៍ក្នុងក្រុងធ្វើដំ ណើរទៅមកបានរហ័សចំណេញពេលវេលានិងថវិកា

ភ្នំពេញ÷មិនបារម្ភស្ទះចរាចរណ៍ក្នុងក្រុងធ្វើដំណើរទៅមកបានរហ័សចំណេញពេល វេលានិងថវិកានេះគឺការបែងចែកផលប្រ យោជន៍នៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌តាមរយ:ការតភ្ជាប់បណ្ដាញគម នាគមន៍។នេះជាប្រសាសន៍លើកឡើងពីលោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលត្រូវឡើងកាន់ដំណែងនៅល្ងាចថ្ងៃទី 22 ខែសីហាឆ្នាំ2023។ លោកកិតិ្តទេសាភិបាលបណ្ឌិតហ៊ុនម៉ាណែតលើកឡើងសំដៅលើផ្លូវក្រវាត់ក្រុងទី 3រាជ ធានីភ្នំពេញ។

សូមបញ្ជាក់ថាផ្លូវក្រវាត់ក្រុងទី 3សមិទ្ធផល ជាតិថ្មីមួយទៀតដែលសម្តេចតេជោហ៊ុនសែនអញ្ជើញផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចុះសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការក្នុងតំ ណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាអាណត្តិទី 6 មុននឹងប្រគល់ភារកិច្ចបន្តជូននាយករដ្ឋ មន្ត្រីថ្មីអាណត្តិទី7កាលពីថ្ងៃទី 3 ខែសីហាឆ្នាំ2023មួយអាទិត្យមុននេះ។ ផ្លូវក្រវាត់ក្រុងទី 3 ដែលគោរពវិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះមានប្រវែងសរុប 52,98គីឡូម៉ែត្រ(ផ្លូវមេប្រវែង 47,66គ.មនិងផ្លូវខ្នែងប្រវែង5,37គ.ម)មានចំណុចចាប់ផ្តើមត្រង់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះចម្ងាយ 500 ម៉ែត្រពីផ្លូវជាតិលេខ4(គីឡូម៉ែត្រលេខ14+ 105)ស្ថិតក្នុងភូមិជម្ពូវ័ន្ត2សង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ឆ្លងកាត់ផ្លូវជាតិលេខ4,លេខ3,លេខ2,ផ្លូវ ជាតិលេខ21,ផ្លូវជាតិលេខ21Aផ្លូវខេត្តលេខ 110រហូតដល់ផ្លូវជាតិលេខ1(គីឡូម៉ែត្រលេខ24+840)ស្ថិតនៅភូមិដីឥដ្ឋកោះផុស 3ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។

ប្រើប្រាស់រយ:ពេលសាងសង់ចំនួន52ខែនិងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីអំឡុងខែមិថុនាឆ្នាំ2023ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង273លានដុល្លារអាមេរិកជាឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋចិនរួមជាមួយនឹងថវវិកាបដិភាគរបស់រដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសស ម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករផ្សេងៗ។ ក្នុងគម្រោងនេះដែរមានរួមបញ្ចូលនូវស្ពានឆ្លងកាត់ទន្លេបាសាក់2កន្លែងក្នុងនោះស្ពានខាងកើតប្រវែង630ម៉ែត្រនិងស្ពានខាងលិចប្រវែង366ម៉ែត្រស្ថិតក្នុងភូមិសាស្ត្រកោះអន្លង់ចិនត្រូវបានប្រសិទ្ធនាមថា"ស្ពានមិត្តភាពកម្ពុជា-ចិនកោះអន្លង់ចិន"។

បន្ថែមពីលើនេះក៏បានសាងសង់ផងដែរនូវស្ពានរំលងឬស្ពានអាកាស(Flyover)2កន្លែងប្រវែងសរុប 564 ម៉ែត្រកាត់ពីលើផ្លូវជាតិលេខ 4 និងផ្លូវជាតិនៃ 21ស្ពានរំលងប្តូរទិស(Interchangee)2កន្លែងប្រវែងសរុប440ម៉ែត្រកាត់ពីលើផ្លូវជាតិលេខ2 និងផ្លូវជាតិលេខ3និងស្ពានមធ្យមនិងចំនួនន11កន្លែងប្រវែងសរុប568ម៉់ែត្រនិងការ រៀបចំទីតាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn)ព្រមទាំងការបំពាក់ស្លាកសញ្ញាគំនូសសញ្ញានិងភ្លើងសញ្ញាចរាចរណ៍បង្គោលភ្លើងបំភ្លឺផ្លូវបង្គោលគីឡូម៉ែត្រក៏ដូច ជាបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេក ទេសផ្លូវថ្នល់ផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ