• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៨ ព្រឹក

ស្លាប់5នាក់និងរងរបួស 6 នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ភ្នំពេញ÷តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!ខណ:ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃនេះ 10 ខែសីហាឆ្នាំ 2023នេះ បណ្ដាលឲ្យមនុស្សស្លាប់5នាក់របួសធ្ងន់4 នាក់និងស្រាល2នាក់។ របាយការណ៍ដដែលបានបញ្ជាក់ថាគ្រោះ ថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងបួសសរុបចំនួន 11 នាក់គឺឡើងដោយសារការប៉ះទង្គិចគ្នាចំនួន7លើកមានកត្តាល្បឿន1 លើកមិនគោរពសិទ្ធិ1លើក,មិនប្រកាន់ស្តាំ3 លើក,ប្រជែងគ្រោះថ្នាក់1លើកនិងកត្តាយាន1លើក។ ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរាចរ ណ៍ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ដើម្បីកាត់ បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុនិងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុម គ្រួសារ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ