• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៩ ព្រឹក

មន្ត្រីជំនាញក.ប.ប.បន្តរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន4ទីតាំងនិងពិន័យតាមច្បាប់

ភ្នំពេញ÷អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ.ក.ប.ប.បានឲ្យដឹងនៅព្រឹកថ្ងៃ សុក្រទី 11 ខែសីហាឆ្នាំ 2023 នេះថា÷ ស្ថានីយ៍និងដេប៉ូប្រេងឥន្ធន:ដែលបានកំពុងបំពាននឹងច្បាប់កេងបន្លំលើអ្នកប្រើប្រាស់ត្រូវបានសមត្ថកិច្ចជំនាញ.ក.ប.ប.បន្តស្វែង រកនិងចាត់វិធានការច្បាប់។ ជាក់ស្ដែងរយៈពេល 2 ថ្ងៃគឺថ្ងៃទី9-10ខែ សីហាឆ្នាំ 2023 មន្ត្រីជំនាញ.កប.ប.សាខាខេត្តកំពង់ចាម,ពោធិ៍សាត់,កំពត,សៀមរាបកណ្ដាល,កំពង់ធំ,ព្រៃវែងនិងរាជធានីភ្នំពេ ញបានចុះអនុវត្តន៍វិធានការច្បាប់ស្របនឹងការត្រួតពិនិត្យស្វែងរកភាពមិនមានអនុ លោមលើស្ថានីយ៍/ដេប៉ូប្រេងឥន្ធន:ស្ថិតក្នុងរាជធានីខេត្ត8ខាងលើ។ មន្ត្រីជំនាញបញ្ជាក់បន្ថែមថាកាស្រាវជ្រាវនិងត្រួតពិនិត្យគឺការពារសិទ្ធិអ្នកប្រើប្រាស់ស្របនឹងច្បាប់ដែលមានចែងបំបាត់អំពើមិនសុច្ចរិតភាពក្នុងពាណិជ្ជកម្មជំរុញការប្រកួតប្រជែងដោយស្មើភាពគ្នារវាងធុរជននិងធុរ ជននិងការពារសិទ្ធិរបស់អ្នកប្រើប្រាស់។ការត្រួតពិនិត្យនេះគឺមន្ត្រីជំនាញបានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន 4 ទីតាំងនិងពីន័យតាមច្បាប់ដែលមានចែង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ