• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១០ ល្ងាច

កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងសាខាគយនិងរដ្ឋាករខេត្តកោះកុង ឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល ចំនួន០៣គ្រឿង នៅខេត្តកោះកុង

កោះកុង៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុងបានសហការជាមួយកម្លាំងសាខាគយនិងរដ្ឋាករខេត្តកោះកុង ឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល ចំនួន០៣គ្រឿង ក្នុងចំណុចផ្សេងៗគ្នា មានដូចជារថយន្តម៉ាក CAMRY (HYBRID) ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០៩ គ្មានស្លាកលេខ

នៅពេលកំពុងចរាចរតាមដងផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្រ្ត ភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង, រថយន្តម៉ាក LEXUS RX ៣៥០ ពណ៌ត្រេអ៊ី ឆ្នាំផលិត ២០០៧ ពាក់ស្លាកលេខ ខេមរភូមិន្ទ05 2-2959 ពេលដែលកំពុងចរាចរណ៍តាមបណ្តោយផ្លូវសាយភូថង ក្នុងភូមិសាស្រ្តភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុងនិង រថយន្តម៉ាក NISSAN NAVARA ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ ចង្កូតស្តាំ ប្រភេទមួយបាំងកន្លះ គ្មានស្លាកលេខ ពេលកំពុងចរាចរតាមដងផ្លូវក្បែ អគារចិន(ឡុងបេ) ក្នុងភូមិសាស្រ្តភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ បច្ចុប្បន្នរថយន្តសង្ស័យទាំង៣ខាងលើ កម្លាំងគយនាំមករក្សាទុកនៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុង ដើម្បីអនុវត្តន៍តាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ