• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៧ ល្ងាច

ខឹងអតីតប្រពន្ធមិនព្រមត្រូវរ៉ូវគ្នាវិញយកសាំងប៉ុនប៉ងដុតសម្លាប់ប្រពន្ធ

ភ្នំពេញ÷បុរសម្នាក់ឈ្មោះនីផល្លីអាយុ 40 ឆ្នាំមុខរបររត់ឡាំប្រឺតាបានរៀបការជាមួយនារីម្នាក់ឈ្មោះយ.អ.តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ។ប៉ុន្តែក្រោយពីបានរួមរស់ជាមួយគ្នាបានកូនស្រី5នាក់មកដោយការរស់នៅមិនសូវចុះសម្រុងគ្នាព្រោះ តែប្ដីជាមនុស្សប្រើប្រាស់គ្រឿងញៀនតែងតែបង្កហិង្សាក្នុងគ្រួសារវាយប្រពន្ធកូនធ្លាប់ជាប់គុកនិងធ្លាប់ចូលមណ្ឌលអប់រំផ្តាច់សារធាតុញៀនហើយមិនកែប្រែអត្តចរិតប្រពន្ធក៏សម្រេចចិត្តលែងលះគ្នានៅសង្កាត់ច្រាំងចំរេះថ្ងៃទី23ខែមេសាឆ្នាំ2023។បន្ទាប់ពីលែងលះគ្នាហើយបុរសជាប្តីនៅតែមិនដាច់អាល័យនិងតែងតែទូរស័ព្ទមកសុំប្រពន្ធត្រូវរ៉ូវគ្នាវិញជាញឹកញាប់។ប៉ុន្តែត្រូវអតីតបដិសេធរហូតដល់ព្រឹកថ្ងៃទី7ខែសី ហានេះទើបធ្វើឲ្យបុរសជាប្តីគំរាមថាបើមិនត្រូវរ៉ូវគ្នាវិញទេមានតែស្លាប់ទាំង2នាក់។លុះដល់កន្លះម៉ោងក្រោយមកក៏ស្រាប់តែបុរសជាប្តីបើកឡាំប្រឺតាមកដល់ផ្ទះអតីប្រពន្ធភ្លាមក៏បានដើរចូលទៅក្នុងផ្ទះហើយក៏បានដាក់គន្លឹះក្នុងបន្ទប់យកសាំង3ដបមកចាក់លើអតីតប្រពន្ធភ្លាមនោះកូនស្រីដែលនៅក្រៅបន្ទប់ឃើញក៏បានស្រែកហៅជីដូនឲ្យមកជួយពេលនោះជីដូនដែលត្រូវជាអតីតម្តាយក្មេកមកដល់ក៏បានធាក់ទ្វារបន្ទប់4ទៅ5ជើងបណ្តាលឲ្យរបើកនិងឃើញអតីតកូនប្រសារកំពុងចាក់សាំងស្រោចទៅលើកូនស្រីរបស់គាត់ក៏ស្ទុះទៅប្រតាយប្រតប់គ្នាដណ្តើមយកដបសាំងចេញតែត្រូវអតីតកូនប្រសារជះសាំងទៅលើអតីតម្តាយក្មេកវិញហើយបម្រុងយកដែក កេះកេះឲ្យឆេះក៏ត្រូវកូនស្រីខ្លួនស្ទុះទៅគ្រ វាសដែកកេះចេញទើបបុរសជាប្តីបានជះសាំងត្រូវកូនស្រីខ្លួនម្នាក់ទៀតបម្រុងដុតសម្លាប់ទាំងអស់គ្នាក៏ត្រូវបានអ្នកជិតខាស្ទុះទៅចាប់ឃាត់និងទូរស័ព្ទប្តឹងកងរាជអាវុធ ហត្ថខណ្ឌឫស្សីកែវចុះមកធ្វើអន្តរាគមន៍ទាន់ពេលវេលាឃាត់ខ្លួនបុរសឈ្មោះនីផល្លីយកមកចាត់ការតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ