• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១២ ល្ងាច

បង្ក្រាបគ្រឿងញៀនចំនួន 21 ករណីឃាត់ ខ្លួនជនពាក់ព័ន្ធ55នាក់

ភ្នំពេញ÷ជនសង្ស័យចំនួន55 នាក់(ស្រី 3 នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិ បត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 21 ករណីទូទាំងប្រទេសកាលពីថ្ងៃទី 8 ខែសីហាឆ្នាំ 2023 នេះ។ ក្នុងចំណោមជនសង្ស័យចំនួន55នាក់រួម មាន÷ជួញដូរ3ករណីឃាត់6នាក់(ស្រី0 នាក់)។ដឹកជញ្ជូនរក្សាទុក១៥ករណីឃាត់ 36 នាក់(ស្រី3នាក់)។ប្រើប្រាស់ 3 ករណីឃាត់13នាក់(ស្រី0នាក់)។ ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 8 ខែសីហារួមមាន÷មេតំហ្វេតាមីនម៉ាទឹក កក(Ice)ស្មើនឹង 242,77 ក្រាមនិង 11 កញ្ចប់តូច។ ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ 17 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាលជាតិ13អង្គភាពនិងកម្លាំងកងរាជ អាវុធហត្ថ4អង្គភាពមានដូចខាងក្រោម÷ ១-បាត់ដំបង÷ប្រើប្រាស់1ករណីឃាត់1នាក់ ២-កំពង់ឆ្នាំង÷រក្សាទុក1ករណីឃាត់ 5 នាក់ចាប់យកIce8កញ្ចប់តូច ៣-កំពង់ស្ពឺ÷រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce0,35 ក្រាម ៤-កំពត÷រក្សាទុក2ករណីឃាត់ 8 នាក់ស្រី1នាក់ចាប់យកIce9,19ក្រាម ៥-កណ្ដាល÷រក្សាទុក3ករណីឃាត់ 8 នាក់ចាប់យកIce5,99ក្រាមនិង1កញ្ចប់តូច ៦-ក្រចេះ÷រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce6កញ្ចប់តូច ៧-រាជធានីភ្នំពេញ÷រក្សាទុក1ករណីឃាត់1 នាក់ប្រើប្រាស់1ករណីឃាត់1នាក់ចាប់Ice 0,52 ក្រាម ៨-ពោធិ៍សាត់÷អនុវត្តន៍ដីកា2ករណីចាប់2នាក់ 9-រតនគិរី÷រក្សាទុក1ករណីឃាត់ 4 នាក់ស្រី2នាក់ចាប់យកIce8,96ក្រាម ១០-សៀមរាប÷ប្រើប្រាស់1ករណីឃាត់ 11 នាក់ ១១-ព្រះសីហនុ÷រក្សាទុក1ករណីឃាត់2 នាក់ចាប់យកIce2,67 ក្រាម ១២-តាកែវ÷អនុវត្តន៍ដីកា1ករណីចាប់1នាក់ ១៣-ត្បូងឃ្មុំ÷រក្សាទុក2ករណីឃាត់3នាក់ចាប់យកIce2កញ្ចប់តូច ដោយឡែកកងរាជអាវុធហត្ថ4អង្គភាព÷ ១-កំពង់ចាម÷រក្សាទុក1ករណីឃាត់2នាក់ចាប់យកIce0,51 ក្រាម ២-កំពត÷រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce3,94 ក្រាម ៣-កណ្ដាល÷ជួញដូរ1ករណីឃាត់2នាក់ចាប់យកIce170,51 ក្រាម ៤-តាកែវ÷ជួញដូរ2ករណីឃាត់4នាក់ចាប់យកIce40,13 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ