• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៥ ព្រឹក

ក្រសួងបរិស្ថានចេញសេចក្តីជូនដំណឹងស្ដីពីវិធានការការពារទប់ស្កាត់និងសង្គ្រោះបន្ទាន់ចំពោះភ្ញៀវទេសចរដែលមកកម្សាន្តតាមគោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្ម ជាតិ

ភ្នំពេញ÷ក្រសួងបរិស្ថានបានលើកឡើងថាជារៀងរាល់ឆ្នាំធាតុអាកាសទូទៅនៅក្នុងព្រះ រាជាណាចក្រកម្ពុជានៅរដូវវស្សាមានភ្លៀងធ្លាក់ជាប្រចាំពិសេសនៅតំបន់មាត់សមុទ្រនិងតំបន់ព្រៃភ្នំដែលមានភ្លៀងធ្លាក់ខ្លាំងនិងបង្កឲ្យមានទឹកជំនន់រហ័សភ្លាមៗមិនអាចឲ្យដឹងជាមុនបាន។

ក្រសួងបរិស្ថានសូមធ្វើការណែនាំដល់អង្គ ភាពជំនាញរដ្ឋបាលថ្នាក់ក្រោមជាតិ,មន្ទីរ បរិស្ថានខេត្ត,សហគមន៍តំបន់ការពារធម្ម ជាតិនិងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីអនុវត្តន៍វិធានការដូចខាងក្រោម÷

១-អប់រំផ្សព្វផ្សាយណែនាំផ្ដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅគោលដៅទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារធម្មជាតិជាពិសេសនៅតាមសហគមន៍ទេសចរណ៍ធម្មជាតិទាំង អស់ឲ្យនៅឆ្ងាយពីតំបន់ទឹកធ្លាក់ឬផ្លូវទឹកនៅ ពេលមានភ្លៀងធ្លាក់។

២-ត្រូវមានអ្នកប្រចាំការនៅតាមតំបន់នីមួយៗនិងជូនដំណឹងដល់ភ្ញៀវទេសចរអំពីហា នីភ័យនានាដែលអាចកើតឡើងជាយថា ហេតុនិងការត្រៀមបង្ការនានាដើម្បីសុវត្ថិ ភាពភ្ញៀវទេសចរ។ ៣-ត្រូវដាក់ស្លាកសញ្ញាសម្គាល់នៅតំបន់ដែលអាចមានគ្រោះថ្នាក់ពេលភ្លៀងធ្លាក់ខ្លាំង,ទឹកនន់និង 10 តំបន់អាហានីភ័យនានា។

៤-ត្រូវត្រៀមសម្ភារៈនិងឧបករណ៍ចាំបាច់សម្រាប់ជួយសង្គ្រោះភ្លាមៗក្នុងករណីមានឧប្បត្តិហេតុណាមួយកើតឡើង។

ទទួលបានសេចក្តីជូនដំណឹងនេះក្រសួងបរិ ស្ថានមានជំនឿនិងទុកចិត្តចំពោះគ្រប់អង្គ ភាពជំនាញរដ្ឋបាលថ្នាក់ក្រោមជាតិ,មន្ទីរបរិស្ថានខេត្ត,សហគមន៍តំបន់ការពារធម្ម ជាតិនិងអ្នកពាក់ព័ន្ធទាំងអស់អនុវត្តន៍តាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះត ទៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ