• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣២ ព្រឹក

តម្លៃស្រូវឆ្នាំនេះឡើងដល់មុខ 1500រៀលក្នុង1គីឡូក្រាម

ភ្នំពេញ÷មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មនិងអ្នកក្នុងវិស័យស្រូវអង្ករបានលើកឡើងថាប្រជាកសិករសប្បាយរីករាយដែលតម្លៃស្រូវល្អឆ្នាំនេះដែលមានតម្លៃហក់ឡើងដល់ 1500រៀលក្នុងមួយគីឡូក្រាមខណៈកម្ពុជាបាននាំចេញស្រូវក្នុងបរិមាណជាង2,4លានតោនក្នុងរយ:ពេល7ខែឆ្នាំ2023នេះ។ ទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថាកម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងកម្ពុជាបានចំនួន249858 6តោនក្នុងរយ:ពេល7ខែឆ្នាំ2023ដែលគិតជាទឹកប្រាក់មានចំនួន663លានដុល្លារ។ចំនួននាំចេញនេះ60%ត្រូវបានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។ ប្រទេសវៀតណាមគឺទីផ្សារនាំចេញស្រូវចម្បងជាងគេរបស់កម្ពុជា។លោកចាន់ពេជ្រប្រធានគ្រប់គ្រងក្រុមហ៊ុនSignature of Asiaបានឲ្យដឹងថានៅថ្ងៃទី 9ខែសីហាឆ្នាំ 2023 នេះស្រូវមានតម្លៃចន្លោះពី 1100 រៀលដល់1500 រៀលក្នុងមួយគីឡូក្រាមនៅក្នុងតំបន់មួយចំនួនក្នុងខេត្តតាកែវ។កត្តាដែលនាំឲ្យស្រូវកម្ពុជាឡើងថ្លៃនៅពេលនេះក៏ដោយសារតែឈ្មួញវៀតណាមសម្រុកទិញស្រូវច្រើនពីកម្ពុជាដែលនាំប្រជាកសិករទទួលបានប្រាក់ចំណេញច្រើននៅឆ្នាំនេះ។

ទោះបីយ៉ាងណាលោកចាន់ពេជ្រព្រួយបារម្ភថាប្រសិនបើមានការដណ្តើមទិញស្រូវពីសំ ណាក់ឈ្មួញវៀតណាមនិងរោងម៉ាស៊ីនកិន ស្រូវក្នុងស្រុកនឹងបន្តជំរុញឲ្យស្រូវកាន់តែហក់ឡើងខ្ពស់ហើយកត្តានេះនឹងជំរុញឲ្យតម្លៃអង្ករហក់ឡើងផងដែរ។ តម្លៃមធ្យមភាគស្រូវសើមនៅតាមបណ្តាស្រុកក្នុងខេត្តមួយចំនួនគិតត្រឹមថ្ងៃទី 7 ខែសីហាឆ្នាំ 2023 ដែលរៀបចំដោយសហ ព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថាស្រូវសែន ក្រអូបមានតម្លៃចន្លោះពី1260រៀល ដល់ 1300 រៀលក្នុងមួយគីឡូក្រាម។ស្រូវអូអឹមមានតម្លៃចន្លោះពី 1220រៀលដល់1300 រៀលក្នុង 1 គីឡូក្រាមខណៈស្រូវអ៊ីអ៊ែរមានតម្លៃចន្លោះពី215រៀលដល់1255រៀលក្នុង1គីឡូក្រាមហើយស្រូវស្រងែមានតម្លៃចន្លោះពី1180រៀលដល់1200រៀលក្នុង 1គីឡូក្រាម។

លោកប៉ែនសុវិជាតិរដ្ឋលេខាធិការនិងជាអ្នក នាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាតម្លៃស្រូវឡើងថ្លៃបានធ្វើឲ្យកសិករសប្បាយ រីករាយប៉ុន្តែប្រសិនបើតម្លៃស្រូវហក់ឡើងខ្ពស់ពេកវានឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពនាំចេញនិងការផ្គត់ផ្គង់អង្ករក្នុងស្រុកដូច្នេះ ហើយក្រសួងកំពុងបន្តតាមដានអំពីការប្រែ ប្រួលតម្លៃស្រូវយ៉ាងយកចិត្តទុកដាក់។ កាលពីថ្ងៃទី 1 ខែសីហាឆ្នាំ 2023 លោកបណ្ឌិតយ៉ងសាំងកុមាររដ្ឋលេខាធិការក្រ សួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថាជាមធ្យមកសិករកម្ពុជាផលិតស្រូវសរុបបានចំនួន 12លានតោនពោលគឺលើស6លានតោនសម្រាប់នាំចេញដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំចេញស្រូវអង្ករជាប់លេខរៀងទី 8នៅលើពិភព លោក

អត្ថបទពេញនិយម

ពត៍មានថ្មីៗ