• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៨ ព្រឹក

ការដឹកទំនិញសំពីងសំពោងនឹងត្រូវប្រ ឈមមុខចំពោះច្បាប់ចរាចរណ៍

ភ្នំពេញ÷ក្រសួងសាធារណការនិងដឹកជ ញ្ជូននៅព្រឹកថ្ងៃទី 9 ខែសីហាឆ្នាំ 2023 នេះបានបង្ហាញថា÷នៅពេលអ្នកបើកបរដឹកជញ្ជូនទំនិញសំពីងសំពោងចាំបាច់ត្រូវឈ្វេងយល់ពីរបៀបនាំមកនូវសុវត្ថិភាពនិងមិនបង្កផលប៉ះពាល់ដល់អ្នកដទៃ។ ក្រសួងបានបញ្ជាក់បន្ថែមការដឹកជញ្ជូនទំនិញសំពីងសំពោង(មាត្រាច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចុះថ្ងៃទី 9 ខែមករាឆ្នាំ 2015) -ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយបើកបរក្នុងល្បឿនយឺតជាពិសេសនៅពេលទៅដល់ផ្លូវកោងនិងនៅពេលធ្វើការបត់ខ្លាំង។ -ការផ្ទុកទំនិញដែលមានបណ្ដោយប្រវែងបន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាង មុខនៃរថយន្តនិងមិនត្រូវឲ្យហួសពីគែមខាង ក្រោយនៃរថយន្តប្រវែង 3 ម៉ែត្រឬធ្លាក់អូសដី។ -ប្រសិនបើបន្ទុកត្រូវលូតហួស1ម៉ែត្រពីគែមខាងក្រោយនៃរថយន្តពេលថ្ងៃត្រូវចងក្រ ណាត់ពណ៌ក្រហមពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុកនិងទទឹងបន្ទុកមិនត្រូវឱ្យលើកហួសពីគែមទទឹងរថយន្តឡើយ។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ