• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៩ ព្រឹក

ចាប់ពីថ្ងៃទី9-15 ខែសីហាឆ្នាំ 2023កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី8 ខែសីហាឆ្នាំ2023នេះបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព ធាតុ អាកាស(ចាប់ពីថ្ងៃទី 9- 15 ខែសីហាឆ្នាំ 2023)កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹកបានគូសបញ្ជាក់ថាកម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប។បន្ទាប់មកចាប់ពីថ្ងៃទី 12ខែសី ហាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ ម៉ា,ឡាវនិងប្រទេសវៀតណាមជាមួយខ្យល់ មូសុងនីរតីមធ្យម។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ÷ ១-តំបន់ទំនាបកណ្តាល÷ -សីតុណ្ហភាពអប្បបរមាមានពី24-26°C -សីតុណ្ហភាពអតិបរមាមានពី33-35°C -មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់កម្រិតខ្សោយ។ ២-តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរមាមានពី23-25°C -សីតុណ្ហភាពអតិបរមាមាន33 -36°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់កម្រិតខ្សោយ។ ៣-តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាមានពី 24- 26°C -សីតុណ្ហភាពអតិបរមានពី30-32°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់កម្រិតមធ្យម។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ