• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៥ ព្រឹក

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្ដេជ្ញាថែរក្សាសន្តិភាព លើកស្ទួយជីវភាពប្រជាជនលើកកម្ពស់មុខមាត់ជាតិ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្ដេជ្ញា ខិតខំដឹកនាំកម្ពុជាឱ្យអស់ពីសមត្ថភាព ថែរក្សាសន្តិភាពឱ្យបានជាដាច់ខាត ជំរុញការអភិវឌ្ឍប្រទេសជាតិ លើកស្ទួយជីវភាពប្រជាជន លើកកម្ពស់មុខមាត់ជាតិនៅលើឆាកអន្តរជាតិ។ ឯកឧត្ដមបណ្ឌិត បានប្ដេជ្ញាបែបនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ក្រោយពេលដែលទទួលបានការចាត់តាំងពីព្រះមហាក្សត្រឱ្យឯកឧត្ដមបណ្ឌិត ធ្វើជានាយករដ្ឋមន្ត្រីនីតិកាលទី៧ ក៏ដូចជាមានការសាទរពីគ្រប់ជនានុជនកម្ពុជា បណ្ដាមន្ត្រីរាជការ ប្រជាជនកម្ពុជាទាំងមូលបានសាទរជូនលោកបណ្ឌិត។

នៅក្នុងខ្លឹមសារដើម នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានប្ដេជ្ញាថា “ ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបឯកឧត្ដមបណ្ឌិត ដោយឯកឧត្ដមសូមប្តេជ្ញាចិត្តខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា{ជានាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិថ្មី}នេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនតាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព។ ជាងនេះទៅទៀត ឯកឧត្ដមបានប្ដេជ្ញា ជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន {ការរួមបញ្ចូលសេវា ឬវិស័យផ្សេងៗ } សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាព{កេរ្តិ៍ឈ្មោះ}កម្ពុជានៅលើឆាកអន្តរជាតិ។ នាយករដ្ឋមន្ត្រីអាណត្តិថ្មីក៏បានថ្លែងអំណរគុណដល់គ្រប់បណ្ដាជនប្រុសស្រី រាប់ចាប់តាំងពីមន្ត្រី អ្នកមានធនធាន ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ