• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៩ ព្រឹក

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងស្វែងរកឃេីញហេីយអ្នករត់ម៉ូតូកង់បីដែលនាំបង្កឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសនោះ៖

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​និងអ្នកនិយ​មប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ ក្រោមបទ​បញ្ជាយ៉ាងហ្មឺងមាត់របស់លោកឧត្តម​សេ​នីយ៍ទោ​សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំ​បង

​ នៅមុននេះបន្តិចសមត្ថកិច្ចនគរ​បាលបានស្វែងរកបុរសដែ​ល​បេីកម៉ូតូកង់បី​នាំបង្ក​ហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលា​ទៀបភ្លឺថ្ងៃ​ទី​៥​ខែកក្កដាឆ្នាំ២០​២​៣​ នៅ​ក្នុងភូមិសាស្រ្តសង្កាត់អូរចារ​ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបងឃេីញហេីយ​ ។ កិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈ​ពេល​០២ថ្ងៃនេះសមត្ថកិច្ចនគរបាល​ បានធ្វេីការ​ស្រា​វ​ជ្រាវយ៉ាងសកម្មបំផុត​

ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរ​ ពាក់ព័ន្ធនិងជាពិសេស​គឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រេី​ប្រាស់បណ្តាញសង្គម​ ក៏ដូចសាក្សីនានាទេីបនគរបាល​ ទទួលបាននូវលទ្ធផលបែបនេះ។ ខណៈនេះបុរសអ្នកបេីកម៉ូតូកង់បី​ សមត្ថកិច្ចកំពុងធ្វេីការ​សាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រីឯព័ត៌មានលំអិតជុំវិញករណីនេះយេីងខ្ញុំសូមជម្រាបជូននៅពេលបន្ទាប់ទៀត។ ដូចបានជម្រាបជូនខាងលេី​សូមសា​ធារណជន​អ្នក​សារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គម​ មេត្តាជ្រាបជាព័ត៌មាន​សូ​ម​អរគុណ៕(ក្រុមការងារ ព័ត៌មាននិងប្រតិកម្មរហ័​)By kosal!

អត្ថបទពេញនិយម

ពត៍មានថ្មីៗ