• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២៩ ព្រឹក

ឆមាសទី1ឆ្នាំ 2023 នេះកម្ពុជានាំចេញគ្រឿងអេឡិចត្រូនិកមានទឹកប្រាក់ជាង1,4ពាន់លានដុល្លារ

ភ្នំពេញ÷របាយការណ៍ឆមាសទី1និងទិស ដៅការងារមាសទី 2 ឆ្នាំ 2023 របស់ធនា គារជាតិនៃកម្ពុជាបានឲ្យដឹងថាក្នុងឆរមាសទី1ឆ្នាំ 2023 នេះកម្ពុជាបាននាំចេញគ្រឿងអេឡិចត្រូនកបានកើនឡើងគួរឲ្យកត់សម្គា ល់បើទោះបីជាការនាំចេញផលិតផលកាត់ ដេរសម្លៀកបំពាក់,ស្បែកជើងនិងផលិត ផលធ្វើដំណើរដែលជាទំនិញនាំចេញសំ ខាន់របស់កម្ពុជាបានថយចុះ។ ជាក់ស្ដែងរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជាដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថាក្នុងរយៈពេល 6 ខែឆ្នាំ 2023 នេះការនាំចេញគ្រឿងអេឡិច ត្រូនិកមានទឹកប្រាក់ប្រមាណ1,440 លានដុល្លារកើនឡើង1,3 ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា÷ ការនាំចេញបានថយចុះ2,1%ជាចម្បងដោយសារការថយចុះការនាំចេញទោចក្រ យាន30,5%ផលិតផលកាត់ដេរ 18,4% និងកៅស៊ូ9,8% ខណៈដែលមុខទំនិញផ្សេងទៀតបានកើនរួមមានគ្រឿងអេឡិច ត្រូនិកកើនឡើង1,3ដងនិងអង្ករកើនឡើង 12,4%។

ជាមួយគ្នានោះបើតាមការបញ្ជាក់ពីរដ្ឋលេ ខាធិការនិងជាអ្នកនាំពាក្យក្រសួងឧស្សា ហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍លោកហេងសុខគង់បានលើកឡើងថាការ នាំចេញផលិតផលមិនមែនកាត់ដេរមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការអ នុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងរូបនេះបានថ្លែងបញ្ជាក់បន្ថែមថាគោលនយោបាយអភិវឌ្ឍន៍ឧស្សា ហកម្មកម្ពុជា 2015 -2025 បានជំរុញការវិនិយោគលើបច្ចេកវិទ្យាក្នុងសង្វាក់ផលិត កម្មនិងជំរុញការនាំចេញផលិតផលមិនមែនកាត់ដេរកើនឡើងខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ