• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៦ ព្រឹក

7 នាក់ស្លាប់និងរបួស 28 នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

 

ភ្នំពេញ÷តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់នសាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរ ណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 7 ខែសី ហាឆ្នាំ 2023នេះបណ្តាលឲ្យមនុស្សស្លាប់ 7នាក់និង 28 នាក់ទៀតរងរបួស។ របាយការណ៍ដដែលបានបញ្ជាក់ថាក្នុងនោះរបួសធ្ងន់ 19នាក់និងស្រាល9នាក់។ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុប 35 នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 15 លើកមានកត្តាល្បឿន 6 លើកមិនគោរពសិទ្ធិ4 លើកបត់គ្រោះថ្នាក់2លើកស្រវឹង1លើកនិងកត្តាយាន2លើក។ ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរា ចរណ៍ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពល រដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ដើម្បីកាត់ បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុនិងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ