• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៣ ព្រឹក

ឆ្នាំនេះកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ 5 លាននាក់

ភ្នំពេញ÷តាមការបញ្ជាក់របស់លោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់ឲ្យ ដឹងក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី 8 ឆ្នាំ 2023 នៅខេត្ត សៀមរាបកាលពីថ្ងៃទី 6 ខែសីហានេះថានៅឆ្នាំនេះកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ 5 លាននាក់និងឆ្នាំ 2026 នឹងមានការកើនដល់ប្រមាណ 7 លាននាក់។ លោករដ្ឋុំន្ត្រីថោងខុនបានថ្លែងបន្តថាទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី 8 ឆ្នាំ 2023 នេះមានអ្នកចូលរួមសរុបជាង2ពាន់500 នាក់ក្នុងនោះមានបរទេសជាង 500 នាក់មកពី 45 ប្រទេសហើយចំនួននេះមានការកើនឡើងច្រើនបើធៀបទៅនឹងការប្រកួតម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី 7 ដែលត្រូវបានរៀបចំជាថ្មីបន្ទាប់ពីវិបត្តជំងឺកូវី-19 កាលពីឆ្នាំ 2022។ការកើនឡើងនៃចំនួនអ្នកចូលរួមនៅក្នុងទិវានេះដោយសារភ្ញៀវទេសសចរបានមើលឃើញថាកម្ពុជាមានសុខសន្តិភាព ពេញបរិបូរណ៍ហើយគណ:កម្មការនិងអ្នកពាក់ព័ន្ធផ្សេងៗទៀតបានរៀបចំតំបន់អង្គរ បានល្អ។ ក្នុងន័យនេះដែរលោករដ្ឋមន្ត្រីក្រសួងទេស ចរណ៍រំពឹងថានៅឆ្នាំនេះកម្ពុជានឹងទទួលបានភ្ញៀវទេសចរជាតិ5លាននាក់ក្នុងស្រុកប្រមាណ 16 លាននាក់និងឆ្នាំ 2026ទទួល បានភ្ញៀវទេសចរអន្តរជាតិកើនឡើងដល់ប្រមាណ 7 លាននាក់។

សូមជម្រាបជូនថាបើយោងតាមស្ថិតិរបស់ ក្រសួងទេសចរណ៍បានបញ្ជាក់ថានៅឆ្នាំនេះកម្ពុជានឹងទទួលបានបញ្ជាក់់ថាក្នុងរយៈ ពេល 7 ខែក្នុងឆ្នាំ 2023 នេះនៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃ ក្នុងប្រមាណជាង 12 លាននាក់។ ក្រសួងទេសចរណ៍រំពឹងថានឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ 16 លាននាក់សម្រាប់ឆ្នាំនេះក្រោមទម្រង់អក្សរV ដូច ដែលព្យាករក្នុងផែនទីចង្អុលផ្លូវស្ដីពីការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-19។ គួរបញ្ជាក់ថាជាធម្មតាខែកក្កដានិងខែសីហាជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិចដោយសារជារដូវភ្លៀងអាចមានជំនន់ទឹក ភ្លៀងដោយកន្លែង។ម្យ៉ាងវិញទៀតខែទាំង 2នេះមិនមានថ្ងៃឈប់សម្រាកជាតិទេ។ប៉ុន្តែចរន្តភ្ញៀវនឹងចាប់ផ្ដើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញជាមួយការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនិងថ្ងៃឈប់សម្រាកនានា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ