• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៦ ព្រឹក

រយៈពេល 7 ខែកម្ពុជានាំចេញអង្គរជាង 36 ម៉ឺនតោនរកចំណូលបានជាង 250 លានដុល្លារ

ភ្នំពេញ÷កម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត 52%នៃផែនការ70ម៉ឺនតោនគឺសម្រេចបានចំនួនជាង36ម៉ឺនតោនដែលគិតជាទឹកប្រាក់មានចំនួនសរុបជាង 253 លានដុល្លារសហរដ្ឋអាមេរិកគិតក្នុងរយ: ពេល7ខែឆ្នាំ រ2023 នេះ។នេះយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា។ របាយការណ៍ដដែលបានគូសបញ្ជាក់ថាក្រុមហ៊ុននាំចេញចំនួន 52 ក្រុមហ៊ុនបាននាំចេញអង្ករទៅកាន់គោលដៅចំនួន 52 ដែលក្នុងនោះប្រទេសចិននិងតំបន់ស្វយ័តបានចំនួនជាង 14 ម៉ឺនតោនដែលគិតជាទឹកប្រាក់បានចំនួន 90 លានដុល្លារ។ ចំណែកការនាំចេញអង្គរទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន 25 ប្រទេសបានចំនួនជាង 14ម៉ឺនតោនគិតជាទឹកប្រាក់ចំនួន100 លានដុល្លារទៅកាន់ 4 ប្រទេសសមាជិកអា ស៊ានចំនួនគាង 3 ម៉ឺនតោគិតជាទឹកប្រាក់ចំនួន20លានដុល្លារទៅកាន់22

ប្រទេសផ្សេងៗទៀតបានចំនួនជិតប្រាំម៉ឺនតោនដែលគិតជាទឹកប្រាក់បានចំនួន 42 លានដុល្លារ។ សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ដែរថាចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួនចំនួន 82,29%,អង្ករសចំនួន 12,63%, អង្ករចំហុយ 3,36%,អង្ករសរីរាង្គចំនួន 1,71 %និងអង្ករគ្រាប់ខ្លីចំនួន 0,02%។ គួរបញ្ជាក់ថាកម្ពុជាក៏បាននាំចេញស្រូវចំនួនជាង2,5 លានតោនដែលគិតជាទឹកប្រាក់បានចំនួនជាង 663 លានដុល្លារសហរដ្ឋ អាមេរិកដែលក្នុងនោះ60%បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ