• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥៨ ព្រឹក

នគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ជនសង្ស័យ ៤ នាក់ទាក់ទងករណីកាប់ប្លន់យកម៉ូតូ ។

តាមប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានអោយដឹងថាសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវនឹងធ្វើការឃាត់ជនសង្ស័យ ៤ នាក់ទាក់ទងករណីកាប់ប្លន់យកម៉ូតូ ។ ដែលជនសង្ស័យ០៤នាក់មានឈ្មោះដូចជា៖ ១-ឈ្មោះ អ៉ិត ចាន់ទីម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ( ឃាត់ខ្លួន)។ ២-ឈ្មោះ វិន លាភ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតានូ

សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។ ៣-ឈ្មោះ ស៊ាន ខយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។ ៤-ឈ្មោះ យិន ស៊ឹមឡេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។

ចំពោះសភាពនៃរឿងហេតុគឺកាលពី ថ្ងៃទី២៧.០៧.២០២៣ វេលាម៉ោង០១និង៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការនៅហាងការ៉ាអូខេប៊ីយ៉ុងដើម្បីត្រឡប់ទៅផ្ទះវិញ លុះជិះដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់គឺឈ្មោះ អ៉ិត ចាន់ទីម៉េង និង ឈ្មោះ វិន លាភ បានជិះម៉ូតូ០១គ្រឿងម៉ាកHonda moov ពណ៏ស ស្លាកលេ ភ្នំពេញ1HA-7486 យកដាវដេញកាប់ជនរងគ្រោះ រួចហើយដណ្តើមយកម៉ូតូនិងកាបូបលុយជិះគេចខ្លួនបាត់ទៅ ។ លុះមកដល់ថ្ងៃទី០៦.០៨.២០២៣ វេលាម៉ោង០១និង៣០នាទីយប់ ក៏មានជនសង្ស័យ៣នាក់គឺឈ្មោះអ៉ិត ចាន់ទីម៉េង ឈ្មោះស៊ាន ខយ ឈ្មោះយិន ស៊ឹមឡេង បានជិះម៉ូតូដដែលម៉ាកHonda moove ពណ៏ស ស្លាកលេខភ្នំពេញ១HA-៧៤៨៦

មានកាន់កាំបិតប៉័ងតោចំនួន០១ បានជិះនាំគ្នាប៉ុនប៉ងដើររកកាប់ប្លន់ជនរងគ្រោះដែលជិះតាមផ្លូវនៅពេលយប់ម្តងទៀត ចំនែកឈ្មោះវិន លាភ មិនបានមកជាមួយនោះទេ ក៏ស្រាប់តែបានជួបកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅកំពុងល្បាតធ្វើការឃាត់ខ្លួននិងបានស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះវិន លាភ យកមកសាកសួរចាត់ការតាមនិតិវិធីតែម្តង។ តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងលើបានប្រាប់ថា៖ គាត់និងបក្ខពួកពិតជាបាននាំគ្នាយកដាវកាប់ប្លន់យកម៉ូតូនិងកាបូបលុយរបស់ជនរងគ្រោះខាងលើប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ