• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៥ ព្រឹក

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង លោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា

នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ គម្រប់ ៧១ឆ្នាំ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។ តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេឃើញមានការចូលរួមពីក្រុមគ្រួសាររបស់សម្តេចតេជោ និងឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់

នៅក្នុងពិធីនោះផងដែរ។ សម្តេចតេជោ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅមួយយប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោហើយលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានហោះចេញពីកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ