• ច័ន្ទ ២៩ មេសា ២០២៤ ០៣:១១ ព្រឹក

ស្លាប់3នាក់និងរងរបួស 62 នាក់នាថ្ងៃទី 5 សីហា

ភ្នំពេញ÷តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!ខណ:ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី 5 ខែសីហាឆ្នាំ 2023 នេះបណ្តាលឲ្យមនុស្សស្លាប់3នាក់របួសធ្ងន់18 នាក់និងស្រាល 44 នាក់។ របាយការណ៍ដដែលបានបញ្ជាក់ថាក្នុងករ ណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 65 នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 9 លើកមានកត្តាល្បឿន 3 លើកមិនគោរពសិទ្ធិ3 លើកប្រជែងគ្រោះថ្នាក់1លើកនិងកត្តាយាន 1លើក។ ដោយឡែកនាយកដ្ឋាននគរបាលចរាចរណ៍ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំង អស់គ្នាចូលរួមគោរពច្បាប់ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុនិងការ ពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ។ សូមជម្រាបជូនថាកម្លាំងនគរបានចរាចរណ៍ផ្លូវគោកជារៀងរាល់ថ្ងៃតែងតែបន្តចុះផ្សព្វ ផ្សាយអប់រំរៀបចំសណ្តាប់ធ្នាប់ណែនាំដល់អ្នកបើកបរយានគ្រប់ប្រភេទដែលធ្វើដំណើរលើដងផ្លូវចុះសម្រួលចរាចរណ៍ជូនលោក គ្រូ,អ្នកគ្រូនិងសិស្សានុសិស្សនៅតាមសា លារៀនជាប្រចាំ។ ជាមួយគ្នានោះកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចុះផ្សព្វផ្សាយអប់រំរៀបចំសណ្តាប់ធ្នាប់ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចតលើដងផ្លូវនិងឲ្យបើក បរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា, ភ្លើងសញ្ញាចរាចរណ៍,ពាក់មួកសុវត្ថិភាពដើ ម្បីស្វែងយល់ពីច្បាប់ចរាចរណ៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ