• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៦ ល្ងាច

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រ ជាជនសរុប 16លាននាក់មាន 95,65%

ភ្នំពេញ÷សួងសុខាភិបាលបានបញ្ជាក់ឲ្យ ដឹងថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-19 នៅកម្ពុជាគិតត្រឹមថ្ងៃទី 5 ខែសីហាឆ្នាំ 2023÷ -លើប្រជាជនអាយុ 18 ឆ្នាំឡើងមាន 103 ,99%ធៀបជាមួយចំនួនប្រជាជនគោលដៅ 10 លាននាក់ -លើកុមារ-យុវវ័យអាយុពី12 ឆ្នាំទៅក្រោម 18 ឆ្នាំមាន 101,37%ធៀបជាមួយចំនួនប្រ ជាជនគោលដៅ1,827,348 នាក់ -លើកុមារអាយុពី6 ឆ្នាំដល់ក្រោម 12 ឆ្នាំមាន 110,94%ធៀបជាមួយនឹងប្រជាជនគោលដៅ1,897,382 នាក់ -លើកុមារអាយុ 5 ឆ្នាំមាន 143,42% ធៀបជាមួយនឹងគោលដៅ 304,317 នាក់ -លើកុមារអាយុ 3 ឆ្នាំដល់ក្រោម 5 ឆ្នាំមាន

83,73%ធៀបជាមួយនឹងប្រជាជនគោល ដៅ 610 ,730 នាក់ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16 លាននាក់មាន 95,65% ក្រសួងសុខាភិបាលនៅថ្ងៃទី 6 ខែសីហាឆ្នាំ 2023 នេះបានចេញសេចក្តីប្រកាសព័ត៌ មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ19 ចំនួន 1 នាក់ខណ:អ្នកជាសះស្បើយគ្មាន។ សូមជម្រាបថាគិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី 6 ខែសីហាឆ្នាំ 2023 កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-19 សរុបចំនួន 138,940 នាក់អ្នកជាសះ ស្បើយសរុបចំនួន 135,881 នាក់ស្លាប់សរុបចំនួន3,056 នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ