• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៤ ព្រឹក

មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារសារទឹក អុតក្តាម គោ ក្របី

ស្រុកកំពង់ត្រឡាច៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រី សហការជាមួយពេទ្យសត្វស្រុក អាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារសារទឹក អុតក្តាម គោ ក្របី បានចំនួន២ភូមិ គឺភូមិវាលល្វាង និងភូមិសិរីឆោម ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង

ដើម្បីកាត់បន្ថយអត្រាឈឺ ស្លាប់សត្វគោ ក្របី តាមរយៈការផ្តល់វ៉ាក់សាំង និងផ្សព្វផ្សាយដល់កសិករអោយយល់ដឹងពីសារ:សំខាន់នៃវ៉ាក់សាំង។ ជាលទ្ធផល មន្ត្រីជំនាញបានចាក់វ៉ាក់សាំងសារទឹក និង អុតក្តាមលើសត្វគោបានចំនួន ៣៨៥ក្បាល បានចែកសំភារ: ថ្នាំព្យាបាលសត្វ ដល់ភ្នាក់ងារសុខភាពសត្វភូមិ និងផ្សព្វផ្សាយពីអត្ថប្រយោជន៏នៃការចាក់វាក់សាំងការពារជម្ងឺ ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ