• ច័ន្ទ ២៩ មេសា ២០២៤ ១១:១៦ ព្រឹក

សមត្ថកិច្ចជំនាញក.ប.ប.រកឃើញនិងដក ហូតទំនិញខូចគុណភាពនិងរំលោភសិទ្ធិផ្ដាច់មុខជាង 100 គីឡូក្រាម

ភ្នំពេញ÷សមត្ថកិច្ចជំនាញក.ប.ប.អនុវត្តន៍ច្បាប់ស្ដីពីធុរកិច្ចជនដែលមិនសុច្ចរិតក្រោយរកឃើញទំនិញដែលខូចគុណភាពបំពានសិទ្ធិផ្ដាច់មុខនិងមិនមានអនុលោមភាពតាមបទប្បញ្ញត្តិជាធរមានចំនួន 119,85គីឡូ ក្រាម។ការរកឃើញទំនិញនិងឈានដល់ការអនុវត្តច្បាប់នេះគឺធ្វើឡើងតាមរយៈសក ម្មភាពត្រួតពិនិត្យទំនិញនៅតាមឃ្លាំងស្តុកផ្ទះលក់និងចែកចាយទំនិញនិងទីផ្សារសំខាន់ៗជាច្រើននាថ្ងៃទី 3 -4 ខែសីហាឆ្នាំ 2023នេះនិងស្ថិតនៅក្នុងរាជធានី-ខេត្ត ចំនួន3គឺខេត្តព្រះសីហនុ,ខេត្តកំពង់ស្ពឺនិងរាជធានីភ្នំពេញ។

ការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញគឺដើម្បីធានាការពារសិទ្ធិអ្នកប្រើប្រាស់ការពារផលប្រយោជន៍ធុរកិច្ចជនដែលស្មោះត្រង់តាមរយៈការប្រកួតប្រជែងដោយស្មើភាពនិងអនុលោមភាពតាមច្បាប់និងការពារសុខុមាលភាពប្រជាពលរដ្ឋជាដើម។ ជាមួយគ្នានេះមន្ត្រីជំនាញក.ប.ប.បានឲ្យដឹងដែរថាសម្រាប់វិស័យប្រេងឥន្ធន:គឺសំខាន់សម្រាប់អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទដែលមានតម្រូវការចាំបាច់ប្រើប្រាស់ប្រេងឥន្ធន:នៅក្នុងព្រះរាជាណាចក្រកម្ពុ ជា។ក៏ប៉ន្តែប្រសិនបើអ្នកប្រើប្រាស់ត្រូវបានធុរជនក្នុងវិស័យនេះកេងប្រវ័ញ្ចលើបរិមាាណ,តម្លៃឬគុណភាពផងនោះវាពិតជាធ្វើឲ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ជាច្រើនក្នុងវិស័យមួយនេះ។ ដូច្នេះហើយទើបនៅថ្ងៃទី 3- 4 ខែសីហាឆ្នាំ 2023 សមត្ថកិច្ចជំនាញក.ប.ប.សាខាខេត្ត កំពត,ស្វាយរៀងនិងកំពង់ធំផ្នែកប្រេងឥន្ធ ន:បានចុះត្រួតពិនិត្យស្ថានីយ៍/ដេប៉ូប្រេងឥន្ធន:ជាប្រចាំដើម្បីធានាការពារឲ្យបាននូវសុច្ចរិតភាពជូនអ្នកប្រើប្រាស់និងទប់ស្កាត់អំពើមិនសុច្ចរិតក្នុងវិស័យប្រេងឥន្ធនៈនេះផងដែរ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះជាលទ្ធផលមន្ត្រីជំនាញបានធ្វើការពិន័យលើម្ចាស់ដេប៉ូប្រេងឥន្ធនៈ2ទីតាំងក្នុងចំណោម 11ទីតាំងដែលសមត្ថកិច្ចជំនាញត្រួតពិ និត្យ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ